header ads

Sponsor

រិទ្ធី

លោក យ៉ែម បុញ្ញឫទ្ធិ អតីសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះបានសរសេរសារនៅលើទំព័រហ្វេសប៊ុកផ្លូវការគាត់ថា៖ ការលាលែងរបស់សមាជិក សមាជិកានៃគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ជាសក្ខីភាពមួយបង្ហាញពីគោលជំហរក្នុងនាមជាអាជ្ញាកណ្ដាលពិតប្រាកដ ការពារយុត្តិធម៌ ការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលជាម្ចាស់បានប្រគល់ឱ្យទៅគណបក្សដែលលោកពេញចិត្ត ដោយមិនបង្វិលបង្វែរសន្លឹកឆ្នោតនោះ ទៅឱ្យគណបក្សដទៃដែលមិនទទួលបានការគាំទ្រ។

យើងសូមគោរព កោតសរសើរនូវវីរភាពអ្នកការពារយុត្តិធម៌ ដែលផ្ដល់ក្ដីសង្ឃឹមទំនុកទុកចិត្តដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយសូមឱ្យគណបក្សដែលគ្មានសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ឱ្យចេះមានការអៀនខ្មាស មានសតិសម្បជញ្ញៈ មនសិការជាតិ មិនចូលរួមបំផ្លាញប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅមាតុភូមិកម្ពុជាយើង។

វីរភាពអ្នកការពារយុត្តិធម៌ពិតជាមាន មិនថានៅស្ថាប័នណាជាស្ថាប័នណាទេ គ្រាន់តែថាតថភាពជាក់ស្ដែងនៃបញ្ហាសង្គមយើងនាពេលបច្ចុប្បន្ននេះ មានលក្ខណៈធ្ងន់ធ្ងរជាទីបំផុត ដែលនាំឱ្យមានការព្រួយបារម្ភភ័យខ្លាចដល់ប្រជាពលរដ្ឋដែលចូលរួមកិច្ចការសង្គម កិច្ចការនយោបាយ ហ៊ានបញ្ចេញទស្សនៈគំនិតយោបល់ ពីការពិតនៃសង្គមនយោបាយ។

លោក យ៉ែម បុញ្ញឫទ្ធិ

លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរ ក្រោយពី លោក គួយ ប៊ុន រឿន លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង បានដាក់ពាក្យលាឈប់ពី គ.ជ.ប។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post