Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បេសកកម្មរបស់ជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងបរិស្ថាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៦ ដ៏ស្រស់សោភា បានរួមជាមួយបេក្ខនារីបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកពីប្រទេសចំនួន ៦៥ប្រទេស បានបើកបេសកកម្មចលនាគាំពារបរិស្ថានជាមួយប្រជាពលរដ្ឋកម្ពុជានៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូបវរកញ្ញាពិភពលោក ដោយក្រសួងបរិស្ថាននេះ គឺដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា លើវិស័យគាំពារបរិស្ថាន ហើយក៏ដើម្បីឆ្លុះបញ្ចាំងលើការសហការគ្នា ជាមួយបណ្ដាប្រទេសដទៃទៀត តួយ៉ាងដូចក្រុមបវរកញ្ញាដែលមកពីប្រទេសចំនួន៦៥នេះ រួមគ្នាចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរួមគ្នាចំពោះបញ្ហាបរិស្ថាន ពីព្រោះបញ្ហាបរិស្ថាននេះ ជាបញ្ហារួមគ្នារបស់ប្រទេសនានាក្នុងពិភពលោក។

លោក អ៊ាង សុផល្លែត បញ្ជាក់ថា ប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ទាំង៦៥ប្រទេស និងជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ នឹងជួបជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សនៅស្រុកអូររាំងឪ ដើម្បីបំផុសចលនាគាំពារបរិស្ថាន បំផុសគំនិតឲ្យចេះស្រលាញ់ និងការពារបរិស្ថាន ចែករំលែកបទពិសោធន៍ជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា។ បញ្ចប់បេសកកម្ម បេក្ខភាពបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ទាំងនេះ នឹងធ្វើការប្រកួតជ្រើសរើសជ័យលាភីឆ្នាំ២០១៧ (Miss Globle 2017)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor