header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ស្ត្រីមា្នក់ បានស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្ត១គ្រឿង ម៉ាកHyundia បុកពេញទំហឹង កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក Hyundia ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-6756 បើកបរដោយឈ្មោះ ង៉ែត ពុធ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិចំនាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។ បើកបរក្នុងទិសដៅពីត្បូងបត់ទៅលិច(មិនមានរងរបួស) លុះមកដល់កន្លែងកើតហេតុរថយន្តខាងលើ បានបើកចេញពីសិប្បកម្មផលិតទឹកត្រី នៅភូមិអន្លង់ មកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Wave ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1K-0297 បើកបរដោយឈ្មោះ មួន សល់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(របួសស្រាល)បើកបរក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តខាងលើបានបើកទៅបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាក Today(ចតនៅស្ងៀម)ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខៀវ ស្រី ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែកសម្ភារៈ ខូចខាតរថយន្តមួយគ្រឿង(ស្រាល) ម៉ូតូពីរគ្រឿង(ស្រាល១គ្រឿង ធ្ងន់១គ្រឿង ម៉ាកToday) ឯអ្នកបើកបររថយន្តខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមកកាន់អធិការនគរបាល ចំពោះសម្ភារៈត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post