header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីសកម្មភាពបាញ់ប្លន់ នៅចំណុចកាស៊ីណូថ្មពេជ្រ កាលពីវេលាម៉ៅង១២៖១៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង ភូមិក្អមសំណរក្រោម ​ឃុំក្អមសំណរ​ ស្រុកលើកដែក ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ និងជាតំណាងកាស៊ីណូថ្មពេជ្រ​ ឈ្មោះ អៀង​ សុងទ្រី ភេទប្រុស​ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ​ស្នាក់នៅក្នុងកាស៊ីណូ ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ អ៊ំ សុភក្រ័​ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ​ខ្មែរ​ មានទីលំនៅសង្កាត់សែនសុខ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

ក្រោយការចាប់ខ្លួន ប៉ូលិសដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖ ទី១. អាវុធខ្លី ម៉ាក់ប៉េអាកុល​ តួពណ៌ស​ ស្នាប់ពណ៌ខ្មៅ១ដើម​ លេខ ៥៥៥៩A1.USA ទី២. ស្រោមអាវុធខ្លីជរ័ ពណ៌ខ្មៅ១ ទី៣. បង់ពីរមានគ្រាប់៩ ទី៤. ខ្នោះដៃ១ ទី៥. ម៉ូតូហុងដាគុប សេ៥០​ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1AA-1509 ចំនួន១គ្រឿង ទី៦. កាបូបស្ពាយ ពណ៌ឈាមជ្រូក​១ ទី៧. សម្ភារៈផ្សេងៗមួយចំនួនតូច ទី៨. ទូរស័ព្ទដៃម៉ាក IPHONE 5 ពណ៌ទឹកមាស១គ្រឿង។ ការខូចខាតរួមមាន៖ ស្នាមបែកធ្លុះ និងស្រាំកញ្ចក់បន្ទប់ដាក់សម្ភារៈ១កន្លែង។

​​​​សមត្ថកិច្ច បានបន្តថា នៅយប់ថ្ងៃទី២០ វិច្ឆិកា ២០១៧ វេលាម៉ោង១២៖១៥នាទី ឆ្លងចូលថ្ងៃទី២១ វិច្ឆិកា ២០១៧ នៅពេលដែលបុគ្គលិកកាស៊ីណូកំពុងតែរៀបចំទុកដាក់សម្ភារៈលុយកាក់ ​ក្រោយពេលអស់ភ្ញៀវ​ ក៏ស្រាប់តែមានជនសង្ស័យ​ម្នាក់ ឈ្មោះ អ៊ុ សុភក្រ័ បានកាន់កាំភ្លើងខ្លី១ដើម ដើរសំដៅចូលមកក្នុងបន្ទប់​ សង្វៀនកាស៊ីណូហើយស្រែកថា នៅឲ្យស្ងៀម ភ្លាមនោះបុគ្គលិក និង​សន្ដិសុខកាស៊ីណូ បានឃើញហើយក៏ស្រែកថា ហ្អែងកុំចូលមក តែភ្លាមនោះជនសង្ស័យក៏បានលើកកាំភ្លើងឡើងភ្ជង់

សំដៅមកបុគ្គលិក និងសន្ដិសុខ ពេលនោះខាងសន្ដិសុខកាស៊ីណូ ក៏បាននាំគ្នាព្រួតចាប់ក៏មានការប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចបាន រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ ករណីខាងលើនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post