Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កូរ៉េខាងជើង​ គ្រោង​បាញ់​គ្រាប់​នុយក្លេអ៊ែរ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​ នៅ​ថ្ងៃ​នេះ​ ខណៈ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump​ ជួប​ប្រជុំ​ជា​មួយ​សម​ភាគី​កូរ៉េខាងត្បូង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

អ្នក​ឯកទេស​កូរ៉េខាងជើង​ម្នាក់​ បាន​និយាយ​ថា​ ទីក្រុង​ព្យុងយ៉ាង​ ជា​រឿយ​ៗ​រៀប​ចំ​ការ​សាកល្បង​មីស៊ីល​របស់​ខ្លួន​ ស្រប​ពេល​ជា​មួយ​កិច្ច​ប្រជុំ​អន្តរជាតិ​ធំ​ៗជា​ច្រើន​ ព្រម​ទាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Donald Trump នា​ពេល​ថ្មី​នេះ​ ទៅ​កាន់​ទីក្រុង​សេអ៊ូល​ អាច​ជា​ឱកាស​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​លោក​ គីម ជុងអ៊ុន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មេដឹកនាំ​ផ្ដាច់​ការ​កូរ៉េខាងជើង​ លោក​ គីម​ ជុងអ៊ុន​ អាច​អភិវឌ្ឍន៍​មីស៊ីល​ផ្លោង​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត​ ដោយ​លោក​បាន​សន្យា​ កាល​ពី​ដើម​រដូវ​ក្ដៅ​នេះ​ ដើម្បី​ចាប់​ផ្ដើម​ការ​បំផ្ទុះ​ដ៏​ខ្លាំងក្លា​បំផុត​នៃ​គ្រាប់​មីស៊ីល​សេរី​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា​ H-Juche Bird នៅ​សមុទ្រ​ប៉ាស៊ីហ្វិក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor