Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ បន្ទាប់​ពីទទួលពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះ ក្រោយពីជនសង្ស័យរូបនេះ ​បានធ្វើសកម្មភាពចាប់​ក្មេងស្រីអាយុ១១ឆ្នាំ រំលោភក្នុងបន្ទប់ទឹកមុខបន្ទប់ជួល តែរំលោភមិនសម្រេចដោយសារអាច្រម៉ក់របស់គេមិនឡើងរឹង ក៏ប្រើម្រាមដៃលូក​ចូលប្រដាប់​ភេទក្មេង​ស្រីរងគ្រោះ បណ្តាលឲ្យ របួសធ្ងន់ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនល្មោកកាមនេះ ត្រូវនគរបាលឃាត់ខ្លួនបាននៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមាត់ប្រឡាយ ក្បែរកន្លែងកើតហេតុ។

បើតាមការឲ្យដឹងពីលោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់ថា ក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះ ស.ធ.ត អាយុ១១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យមានឈ្មោះ ធំ ចន្ទណាក់ អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។

ឪពុកម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កូនស្រីរបស់គាត់បានចេញពីរៀនមកផ្ទះ រួចរត់លេងជាមួយក្មេងៗក្នុងភូមិ លុះមួយសន្ទុះក្រោយមក ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។ ដោយនៅតែកូនរបស់គាត់អង្គុយលេងម្នាក់ឯង ខណៈនោះស្រាប់តែ​ជនសង្ស័យខាងលើ ឃើញឱកាសល្អ ក៏ចូលទៅចាប់ក្មេងស្រីរងគ្រោះយកមករំលោភក្នុងបន្ទប់ទឹក ​តែរំលោភមិនបានសម្រេចដោយសាររបស់វាមិនឡើងរឹងទើប ប្រើម្រាមដៃកណ្តាល លូកចូលប្រដាប់ភេទ​ក្មេងស្រីរងគ្រោះ ​បណ្តាលឲ្យដាច់រយៈហូរឈាមរងរបួសធ្ងន់ ។

ក្រោយមកទើបជននេះប្រញាប់គេចចេញពីកន្លែងកើតហេតុ ហើយក្មេងស្រីបានស្រែកយំ ផ្អើលដល់ឪពុកម្តាយជនរងគ្រោះ​ នាំក្មេងស្រីរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពហុព្យាបាលវេជ្ជបុត្រភ្លាមៗ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល​សង្កាត់បឹងទំពុនទី១ ហើយភ្លាមៗ។

ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីព្រឹក លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះទៅ​ធ្វើការស្ទាក់ចាប់ខ្លួន​បានជនសង្ស័យខាងលើនេះ បានតែម្តង ខណៈដែលជនសង្ស័យ​កំពុងសម្ងំលាក់ខ្លួននៅមាត់ប្រឡាយក្បែរកន្លែងកើតហេតុ បញ្ជូនមកកាន់ប៉ុស្តិ៍បឹងទំពុនទី១ ដើម្បីសាកសួរតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់​តុលាការចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor