
ដោយសារតែមានការរិះគន់ និងលើកឡើងពីបញ្ហាអាយុរបស់ កុមារា ពេជ្រ ថៃ ទើបគណនីហ្វេសប៊ុក មួយ បានបង្ហាញពី សំបុត្របញ្ជាក់កំណើត ដែលក្នុងសំបុត្រនេះបញ្ជាក់ថា កុមារា ពេជ្រ ថៃ គឺកើតនៅថ្ងៃ ឆ្នាំ ២០០៤ ហើយមកទល់ពេលនេះ គឺប្អូនមានអាយុ ទើបតែ១៣ ឆ្នាំតែប៉ុណ្ណោះ មិនដូចនឹងអ្វីដែលលើកឡើងនោះទេ ។
ប៉ុន្តែរឿងរ៉ាវនៅតែមិនទាន់បញ្ចប់នៅឡើយ ដោយសារតែលោក ម៉ៃ សុគន្ធ ហៅលោក ជួបរិះគន់ បានលើកឡើងថា សំបុត្របញ្ជាក់កំណើតនោះ មានបញ្ហាទៅវិញ។
ខាងក្រោមនេះជាការលើកឡើងរបស់គាត់ ៖
សំបុត្រកំនើតមានបញ្ហា សង្ស័យបន្ថយអាយុដើម្បីប្រលង កើត2004 ហេតុអី ទើបចុះបញ្ជី ធ្វើនៅជ្រៃ ថ្ងៃ01ខែធ្នូឆ្នាំ2015 (ពន្យាអាយុ) សង្ខេតមើលទាំងអស់គ្នា ត្រាមេឃុំសខ្មៅ មិនមានឈ្មោះមេឃុំ (សំបុត្រកំនើតត្រូវតែពណ៌ហើយត្រាត្រូវតែពណ៌ក្រហមទើបយកជាផ្លូវការណ៍) ចង់តែឆើច សូមចាប់ពិនិត្យ DNA បានពិតប្រាកដ😏😏😏💪





