header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ស្ត្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវរន្ទះបាញ់ កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខផ្ទះ ស្ថិតនៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ អឿន ផាន់នី អាយុ២៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចុះពិនិត្យដល់កន្លែងកើតហេតុ និងបានបញ្ជូនស្ត្រីរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post