
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថាអាសនៈចំនូន១១ ដែលគណបក្សនយោបាយចំនួនពីរប្រកាសមិនយកនោះ នឹងត្រូវធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលសរុបស្មើនឹង៧៩អាសនៈបូកអាសនៈចាស់ ។
លោក សោម សូររីដា អគ្គលេខាធិការរង គ.ជ.ប បានឲ្យនៅថ្ងៃទី២៨ វិច្ឆិកា នេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើចែងអាសនៈចំនួន១១ ដែលគណបក្សចំនួនពីរប្រកាសមិនទទួលយក គឺគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ សរុបចំនួន១១។
លោកបញ្ជាក់ថា «អាសនៈដែលគណបក្សនយោបាយមិនទទួលយកនោះ ត្រូវបាន គ.ជ.ប ធ្វើការបែងចែករួចហើយ។ ប៉ុន្តែយើងរង់ចាំគណបក្សដែលចូលក្នុងសភាចំនួនធ្វើការស្បថចូលកាន់តំណែងសិន។ ជាទូទំាងក្នុងច្បាប់បានចែងថា អាសនៈដែលគណបក្សមិនទទួលយកត្រូវ បែងចែងទៅឲ្យគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា អីញ្ចឹងបើយើងរាប់គណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភា គឺមានបួនគណបក្ស ដូច្នេះយើងរង់ចាំគណបក្សទំាងបួន រួមមានគណបក្សប្រជជនកម្ពុជា គណបក្សហ្វ៊ិន ស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចចូលសភា ទើប គ.ជ.ប ប្រកាសអាសនៈ ដែលត្រូវចែកនោះស្បថចូលកាន់តំណែងសិន» ។
លោក សោម សូររីដា បានឲ្យដឹងថា បើតាមការគណនានោះ អាសនៈចំនួន១១ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនយក បន្ទាប់ពីត្រូវបែងចែងដោយ គ.ជ.ប នោះ គឺនឹងត្រូវបែងចែងដោយផ្អែកទៅសន្លឹកឆ្នោតបានការរបស់គណបក្សនីមួយៗ នៅក្នុងមណ្ឌលបោះឆ្នោត ដូច្នេះអាសនៈចំនួន១១ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។
ទាក់ទិននឹងការបែងចែកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិវិញ លោក សោម សូររីដា បានឲ្យដឹងថា រហូតមកដល់ពេលនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បានធ្វើការបែងចែកនោះទេ។

លោកគូសបញ្ជាក់ថា «គ.ជ.ប រហូតមកដល់ពេលនេះមិនទាន់ទទួលបានបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលឃុំ/សង្កាត់គ្រប់គ្រាន់ទេ ដូច្នេះដំណើរការរបស់ គ.ជ.ប គឺកាលណាគ្រប់គ្រាន់ហើយ គឺ គ.ជ.ប ធ្វើការបែងចែក។ អីញ្ចឹងគណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះ ទើបដាក់បញ្ជីមានចំនួន៧ខេត្ត ចំណែកគណបក្សផ្សេងមិនទាន់មានទេ»។
យ៉ាងណាក្តីបើតាមអគ្គលេខារង គ.ជ.ប បានឲ្យដឹងការថា ការបែងចែងអាសនៈឃុំ សង្កាត់នឹងកំណត់ពេលចុងក្រោយ ក្នុងការទទួលយកបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៧នេះ។ ប្រសិនបើគណបក្សនយោបាយណាមិនបានបញ្ជូនបញ្ជីឈ្មោះមក គ.ជ.ប. នោះ មានន័យថា គណបក្សនយោបាយនោះសម្រេចយកតាមបញ្ជីឈ្មោះបោះឆ្នោតចាស់។
សូមជម្រាបថា អាសនៈចំនួន៥៥របស់គណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧កន្លងមក ត្រូវបាន គ.ជ.ប បែងចែងឲ្យគណបក្សចំនួន ៥ គឺគណបក្សហ្វ៊ុនស៊ិនប៉ិចបានទទួល៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជា២ អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១អាសនៈ គណបក្សខ្មែរឈប់ក្រទទួលបាន៦អាសនៈ (ប្រកាសមិនយក) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៥អាសនៈ (ប្រកាសមិនយក)៕