
ក្រចេះ៖ ស្រ្តីជាប្រពន្ធ បានរងជាច្រើនកាំបិតរបស់ស្វាមី បណ្ដាលឲ្យរងរបួសធ្ងន់ ដោយលោកប្ដីប្រចណ្ឌ និងមានជាប់សារធាតុញៀនផងនោះ។
មន្រ្តីនគរបាលស្រុកស្នួល បានឲ្យដឹងថា ករណីដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ភូមិ ខ្វាន់ជាល ឃុំ ស្រែចារ ស្រុក ស្នួល ខេត្តក្រចេះ ដោយបុរសជាប្តី ឈ្មោះ ពៅ សុខខឿន អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ចំណែកប្រពន្ធឈ្មោះ ហម សុភី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ច បន្តថា ព្រោះតែភ្លើងប្រចណ្ឌ និងសារជាតិថ្នាំញៀន ធ្វើបុរសជាប្ដីបានយកកាំបិតកាប់ទៅលើប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។
ដោយឡែកលោកប្ដីចិត្តខ្លាំង ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់៕
