header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានពិធីប្រគល់-ទទួលជំនួយជាសម្ភារ និងឧបករណ៍សម្រាប់ដោះមីន ដែលមានការអញ្ជើញចូលរួមពី លោក សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

សម្ភារ និងឧបករណ៍ទាំងនោះរួមមាន៖ រទះជនពិការចំនួន១ ២០០រទះ ម៉ូតូចំនួន៤០គ្រឿង កុំព្យូទ័រយួរដៃ (Laptop) ចំនួន១០គ្រឿង កុំព្យូទ័រលើតុ ចំនួន៤គ្រឿង iPadចំនួន១០គ្រឿង ខោអាវដោះមីនចំនួន១៨គ្រឿង គ្រឿងសម្រាប់រកមីនចំនួន១៨គ្រឿង ប្រដាប់សម្រាប់កម្ទេចមីន និងគ្រាប់ ចំនួន១៨គ្រឿងទៀតផងដែរ ដែលមានតម្លៃជាងកន្លះលានដុល្លារអាមេរិក។

លោក សេរី កុសល បានអះអាងថាជំនួយរបស់មិត្តចិនជូនដល់កម្ពុជានេះ គឺជាសមទ្ធិផលដែលកើតចេញពីជំនួបទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗនេះ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។

លោក ក៏បានថ្លែងនូវការស្វាគមន៍សម្រាប់ជំនួយសប្បុរសធម៌ របស់ប្រទេសនានា ដែលមានបំណងចង់ជួយដល់កម្ពុជា លើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។

សហរដ្ឋអាមេរិកបានគំរាមផ្តា  ច់ជំនួយសម្រាប់ដោះមីន ក៏ដូចជាជំនួយផ្សេងៗទៀត ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post