Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្នុងឆ្នាំ២០១៧ ដ្បិតតែតារាចម្រៀង ខេម រាងធ្លាប់ប្រិយភាពនៅចុងឆ្នាំបន្តិច ព្រោះតែលោកឧស្សាហ៍ចេញទៅសម្តែងនៅក្រៅស្រុក ហេតុនេះហើយទើបនៅឆ្នាំ២០១៨ ដែលជិតចូលមកដល់ ខេម បានសម្រុកថតបទចម្រៀងនិពន្ធថ្មីបានចំនួនជាង១០ទៅហើយ ។

ធ្វើបទសម្ភាសន៍ជាមួយKqubeក្នុងពិធីសម្ពោធភាពយន្តរឿង “អ្នកបម្រើ០០៧ ” លោក ខេម បានទទួលស្គាល់ថា ឆ្នាំ2017នេះលោកមានបទចម្រៀងដែលលោតខ្លាំង មានចំនួនតិចជាងឆ្នាំ២០១៦ ព្រោះកាលឆ្នាំ២០១៦លោកមានពេលនៅក្នុងស្រុកសង្ងំផលិតបទចម្រៀងបានច្រើន តែសម្រាប់ឆ្នាំ២០១៧ ចេញសម្តែងនៅក្រៅស្រុកជាច្រើនប្រទេស និងច្រើនខែ ព្រោះតែមានបងប្អូនអ្នកគាំទ្រចង់ឃើញវត្តមានលោកផ្ទាល់ ដូច្នេះហើយ ទើបការងារនៅក្នុងស្រុកលោកមិនសូវមានពេលច្រើន។

ខេម បន្តថា ដូច្នេះហើយទើបឆ្នាំនេះលោកត្រូវតែខិតខំយកពេលផលិតបទចម្រៀងថ្មីឲ្យបានច្រើន ដើម្បីត្រូវតាមទីផ្សារដែលកំពុងពេញនិយមបទបង្កើតថ្មី (Original) ហើយបើគិតត្រឹមចុងខែវិច្ឆិកាឆ្នាំ២០១៧នេះលោកថតបទចម្រៀងថ្មីបានចំនួនជាង១០បទមកហើយ គឺទុកសម្រាប់ចេញនៅឆ្នាំ២០១៨ ដែលជិតចូលមកដល់ឆាប់ៗ ហើយក៏នៅមានបទចម្រៀងជាច្រើនទៀត ត្រៀមនឹងថតសំឡេងជាបន្តបន្ទាប់ផងដែរ ប៉ុន្តែក្នុងចំណោមបទចម្រៀងទាំងអស់នេះ លោកមិនទាន់អាចនិយាយបានថា ចេញលើទីផ្សារបានចំនួនប៉ុន្មានទេ ព្រោះការងារនេះសម្រេចលើក្រុមជាអ្នករៀបចំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor