Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយពីបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យពិនិត្យលើការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា នឹងពិនិត្យទៅលើករណីនេះ។

ការបញ្ជាឲ្យបិទរបស់នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅកោះពេជ្យ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ សម្តេចតេជោ បានលើកឡើងថា ការបង្កើតអង្គការនេះ គឺបរទេសជាអ្នកបង្កើត ដែលមានបំណងផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ បន្ទាប់ពីមានការស្នើពីសម្តេចតេជោ មជ្ឈមណ្ឌលនេះ បានចេញមកបញ្ជាក់ថា ខ្លួនធ្វើការងារឈរលើភាពត្រឹមត្រូវ ជាមួយគណបក្សនយោបាយទាំងអស់ មិនលំអៀងទៅកាន់ភាគីណាមួយឡើយ។

សម្តេច ស ខេង បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយសភាបញ្ចប់ការប្រកាសសុពលភាពសភាជិកសភាថ្មី នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ថា ជាធម្មតាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឬក៏អង្គការណាក៏ដោយ ក្រសួងមហាផ្ទៃមានភារកិច្ចដើម្បីគ្រប់គ្រង ប៉ុន្តែការគ្រប់គ្រង គឺគ្រប់គ្រងតាមច្បាប់មិនមែនគ្រប់គ្រងតាមបទបញ្ជាទេ។

សម្តេច ស ខេង បញ្ជាក់ថា មិនមែនតែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទេ អង្គការដទៃទៀតក៏ដូចគ្នាដែរ។ សម្តេចបញ្ជាក់ទៀតថា ការគ្រប់គ្រងអង្គការ សមាគមមិនមែនរដ្ឋាភិបាល គឺគ្រប់គ្រងតាមលក្ខន្តិកៈ ដែលបានកម្កល់នៅក្រសួងមហាផ្ទៃ ដូច្នេះមិនអាចជម្រាបបានថា អង្គការនេះ អង្គការនោះបានទេ។

សម្តេចថា ខ្ញុំមិនអាចជម្រាបបានទេ ពីព្រោះយើងត្រូវតែមានហេតុផលច្បាស់លាស់ មិនអាចធ្វើអ្វីមួយ ដោយគ្មានហេតុផលបានទេ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor