Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នេះគឺ​ជាទឹកចិត្តរបស់តារាសម្តែងស្រស់សោភា មាន សូនីតា ដែលតែងតែរំលេចរូបភាពលើកតម្កើងពីវិស័យក្រមាខ្មែរ តាមរយៈការច្នៃម៉ូដប្លែកៗបង្ហាញមហាជន។ លើសពីនេះតារារូប​ស្រស់ សូនីតា ក៏នឹងបង្កើតសមាគមក្រមាឲ្យ​ផុសផុលសម្រាប់ជួយដល់ស្ត្រីខ្មែរ។

តារាសម្ដែង និងជាតារាម៉ូដែលកញ្ញា មាន សូនីតា បានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍នឹងក្រមាខ្លាំងតាមរយៈការច្នៃម៉ូដសម្លៀកបំពាក់ និងវត្ថុប្រើប្រាស់ផ្សេងៗ។ នាងក៏បានបង្ហាញគម្រោងចង់បង្កើតសមាគមក្រមាឲ្យបាន២៥រាជធានី-ខេត្តនាពេលដ៏ខ្លីខាងមុខ ក្រោយសមាគម ដែលបង្កើតឡើង​ ដោយមិនមានក្ដីជឿជាក់នេះ នឹង​ទទួលការគាំទ្រពីទស្សនិកជន។

ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ការងារដល់មិត្តៗយុវវ័យ ក្នុងកម្មវិធី “ផ្លូវជីវិត”កាលពីថ្មីៗនេះ មាន សូនី ប្រាប់ថា យើងមើលឃើញថា ទីផ្សារក្រមាបច្ចុប្បន្នហាក់មានភាពរីកចម្រើនជាងមុន។ ដូច្នេះហើយនាងគិតថា ការពង្រីកសហគមក្រមាអត់ពិបាកទេ យើងនឹងធ្វើវាឲ្យបាន២៥រាជាធានី-ខេត្ត” ។ តារាស្រីជាប់នាមថា ជារាជនីក្រមារូបនេះបន្តថា នាងតែងរិះរកគំនិតថ្មីៗដើម្បីធ្វើយ៉ាងណាបង្កើតក្រឡាក្រមាប្លែកៗព្រមទាំងពង្រីកទីផ្សារបន្ថែមទៀត សម្រាប់ក្រមាខ្មែរ ក្នុងនោះការបំផុសឲ្យ​មានការស្រលាញ់ក្រមាហើយប្រើប្រាស់ជាទូទៅ គឺជារៀងអាថទិភាពបំផុត។

កញ្ញាបញ្ជាក់ថា បើទោះការផលិតក្រមានេះ ទទួលបានប្រាក់កម្រៃតិចតួចជាងមុខរបរដទៃទៀតក្ដី ក៏ប៉ុន្តែនាងមិនអាចបោះបង់អាជីពក្រមាឡើយ។ ហេតុផលដោយសារតែនេះជាអ្វី ដែលនាងបានចាប់ផ្ដើមដោយខ្លួនឯង ហើយត្រូវមានទំនូលខុសត្រូវលើជីវភាពស្រ្តីជាអ្នកត្បាញក្រមារ១៥រូប នៅឯខេត្តបន្ទាយមានជ័យ និងជាសហគមដំបូង ដែលនាងបានបង្កើតឡើងតាំងពីឆ្នាំ២០១៥។

មាន សូនីតា ជឿជាក់ថា ប្រសិនបើទីផ្សារក្រមាអាចមានភាពទូលំទូលាយដូចការគ្រោងទុកមែននោះមិនពិបាកនៅក្នុងការដំឡើង ឧបករណ៍សម្រាប់ត្បាញក្រមាព្រោះសហគម ដែលបានបង្កើត មានសមត្ថភាពគ្រប់គ្រាន់រួមទាំងការបំបែកក្រឡានៃក្រមារប្លែកៗផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor