Sponsor
អាម៉ាប៉ាប៉ាញ៉ូស

លិខិត​មិត្តអ្នកអាន​៖​​ ជីវិតអ្នកម្តាយ ​មិនដែល​ត្អូញត្អែរ​ឡើយ​រឿង​ ការ​ខិត​ខំ​ចិញ្ចឹម​បី​បាច់ថែរក្សា​​កូន​ឲ្យ​មាន​ជីវិត​រស់​ធំធាត់​ រហូត​មាន​គ្រួសារ​ តែ​មិន​គួរ​ណា​ឲ្យ​លោក​រស់​នៅ​ម្នាក់​ឯង​ឯកាទាំង​វ័យ​ចាស់ជរា​​​ ដើរ​ធ្វើការ​ស៊ី​ឈ្នួល​គេច្រូត​ស្រូវ ​ ដក​ស្មៅ​ក្នុង​ចំការ​ក្បែរ​ទល់​ដែល​ថៃ​​​ ​​ដើម្បីបាន​លុយ​បន្តិច​បន្តួច​យក​មក​ពី​ទិញ​​​អង្ករ​និង​អំបិល​ប្រហុក​មក​បរិភោគ​។​

​នេះ​គឺ​ខ្សែជីវិត​របស់​ដូនចាស់​ម្នាក់​ មាន​កូន​បួន​នាក់ តែ​ដល់ពេល​ចាស់ឡើង​គ្មាន​អ្នក​ថែ​រក្សា ​ទុក​ឲ្យ​រស់​នៅ​តែល​តោល​តែ​ម្នាក់​​ឯង ដែល​​ ​​មិត្ត​អ្នក​អាន​ម្នាក់​ ​​ផ្ញើ​មក​ KQUBE​ ស្នើ​ឲ្យ​ជួយ​ចុះ​ផ្សាយ​ ដើម្បី​​ឲ្យ​ដល់​អ្នកមាន​ចិត្ត​សប្បុរស​ សណ្តោសប្រណី​ជួយ​ដល់​លោក​​យាយ​​​​ ​អៀង ​ញ៉ ​អាយុ ​៧៣​ឆ្នាំ ដែល​បាន​​និយាយ​ទាំង​អួល​ដើម​កថា​ «មាន​កូន​ដូច​អត់​កូន​»​

ព្រោះ​ដូនចាស់​ម្នាក់​នេះ​រស់នៅ​ទាំង​ត្រដាប​ត្រដួស​​ ​ស៊ីឈ្នួលគេ​កណ្តាល​ថ្ងៃ​ក្តៅ ​រកលុយ​ចិញ្ចឹម​ខ្លួន​ ទិញអង្ករដាំបាយពិសារម្នាក់ឯង នៅខ្ទមក្បែរជើងភ្នំ ក្នុង​ភូមិ វាលរហាត់ ឃុំ មាល័យ ស្រុក មាល័យ ខេត្ត បន្ទាយមានជ័យ។​

ដើម្បីជ្រាប​ច្បាស់​ថា​ លោកយាយ​មាន​​ទុក្ខ​ធំ លំបាក​តោក​យាក​​ប៉ុណ្ណា​នោះ​ សូមទស្សនាវីដេអូ​ខាងក្រោម​នេះ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor