Sponsor
រិទ្ធី

កាលពីព្រឹកមិញ សម្តេច ហ៊ុន សែន ស្នើឱ្យក្រសួងមហាផ្ទៃបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញសេចក្តីថ្លែងការណ៍បញ្ជាក់អំពីឯរាជ្យភាពរបស់ខ្លួនពីគណបក្សនយោបាយទាំងអស់ និងការប្តេជ្ញាយ៉ាងមុតមាំចំពោះគោលការណ៍សិទ្ធិមនុស្ស ការលើកកម្ពស់សិទ្ធិមនុស្សដោយឈរលើគោលការណ៍ច្បាស់លាស់។

ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០២មក ម.ស.ម.ក បានបំពេញការងារសំខាន់ៗជាច្រើនដើម្បីលើកម្ពស់ និងការពារគុណតម្លៃ និងសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញាអន្តរជាតិនានាស្តីពិសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានស្ម័គ្រចិត្តផ្តល់សច្ចាប័ន។

សេចក្តីថ្លែងការណ៍ក៏បានរៀបរាប់ពីការផ្លាស់ប្តូរមេដឹកនាំចំនួនពីររួចមកហើយ ចាប់តាំងពីការលាឈប់របស់លោក កឹម សុខា។ ម.ស.ម.ក សូមបញ្ជាក់ជាថ្មីអំពីការមិនជាប់ពាក់ព័ន្ធ និងឯករាជ្យភាពដាច់ខាតរបស់ខ្លួនពីគណបក្សនយោបាយទាំងអស់។

អតីតបុគ្គលិករបស់ ម.ស.ម.ក មួយចំនួនតូចបានប្រឡូកចូលនយោបាយ ឬបានចូលរួមជាមួយគណបក្សនយោបាយផ្សេងៗ រាប់បញ្ចូលទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។ ម.ស.ម.ក គាំទ្រសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលប្រឡូកក្នុងនយោបាយក៏ដោយ ក៏ ម.ស.ម.ក មិនមានឥទ្ឋិពលលើអតីតបុគ្គលិកដែលបានចូលប្រឡូកក្នុងឆាកនយោបាយទេ។

ម.ស.ម.ក ទំនុកចិត្តថាការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀងណាមួយនឹងរកឃើញកំហុសខុសឆ្គងជាក់ស្តែងណាមួយលើផ្នែករបស់ ម.ស.ម.ក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor