Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ លោក សឹង សំអុល ឧកញ៉ាល្បីឈ្មោះ​ប្រចាំស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ​ នឹងជាអគ្គនាយកក្រុមហ៊ុន ប៉ាវី ភី អ​ អ៊ីមផត អ៊ីចផត បានដឹកជញ្ជូនឈើពីខេត្តមណ្ឌលគិរីមកស្រុកមេម៉ត់ នឹងលោតឆត្រម្តងម្កាលទៅប្រទេស​វៀតណាម តាមច្រកសំពោជ ​ដោយឧកញ៉ាម្នាក់នេះអះអាងថា ក្រុមហ៊ុនរបស់លោកដឹកឈើស្របច្បាប់ មាន PC (ប៉េសេ) ចេញដោយជំនាញ​រដ្ឋបាលព្រៃឈើត្រឹមត្រូវ តែផ្ទុយទៅវិញលិខិតបាន​បង្ហាញយ៉ាងជាក់ច្បាស់ថា ប៉េសេអនុញ្ញាតឲ្យ​ក្រុមហ៊ុនលោកត្រឹម១៨ម៉ែត្រគូប តែក្រុមហ៊ុនលោកដឹកល្មើសច្បាប់ គឺមិនតិចជា៥៥ម៉ែត្រគូបឡើយ។

មួយវិញទៀតប្រភេទឈើ ដែលក្រុមហ៊ុនលោកដឹក គឺមុខកាត់មិនតូចជាង៤០នោៈទេ ប្រភេទឈើតាប់ រីឯគ្រប់ឡានយីឌុកមិនមានលេខ សម្គាល់ច្បាស់លាស់ នឹងការត្រួតពិនិត្យរថយន្តត្រឹមត្រូវ លើទម្ងន់នៃការដឹកជញ្ជូនឡើយ សូម្បីតែដល់ទីតាំងស្ថានីយជញ្ជីងថ្លឹង ក៏បើកមិនចូលថ្លឹងដែរ។

ជាក់ស្តែងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ​ នៅច្រកសំពោជ​ បើ​រថយន្តរបស់លោកឧកញ៉ា ដឹកឈើ​ត្រឹមត្រូវតាមច្បាប់អនុញ្ញាត ចុះ​ហេតុអ្វីលោកមិនឲ្យ​ជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួលត្រួតពិនិត្យ លោកមិនត្រឹមតែមិនឲ្យ​ជំនាញត្រួតពិនិត្យទេ ថែមទាំងឲ្យ​តៃកុងឡានបើកឡានរត់នឹងឲ្យ​កងរាជអាវុធហត្ថស្រុកស្នួលមកឃាត់ ហើយ​ឲ្យ​កងរាជអាវុធលើផ្ទៃប្រទេសនឹងប្រធានអង្គការអភិរក្សព្រៃឈើ សួររកលិខិតបេសកកម្មទៅវិញ​ វាជារឿងគួរឲ្យ​អស់សំណើចណាស់ ឡានយីឌុក បទល្មើស៣ឡានរបស់លោក សឹង សំអុល មិនទៅឃាត់ បែរជាមកឃាត់មន្រ្តីការពារ នឹងអភិរក្សព្រៃឈើទៅវិញ។ 

មានមតិមហាជនច្រើនបានរិះគន់ចំៗចំពោះមន្រ្តីជំនាញ​ព្រៃឈើអសមត្ថភាពក្នុងការបង្រ្កាប ឬត្រួតពិនិត្យលើក្រុមហ៊ុនឧកញ៉ា សឹង សំអុល ក្នុងការដឹកជញ្ជូនឈើ ដោយមិនគោរពច្បាប់ឡើយ។

តាមប្រភពពីមន្រ្តីជំនាញព្រៃឈើម្នាក់ បានបង្ហើបប្រាប់ថា ត្រឹមមន្រ្តីថ្នាក់ខេត្ត គឺមិនអាចធ្វើអ្វីឧកញ៉ា សឹង សំអុល បានឡើយ គឺមានតែប្រមុខថ្នាក់ដឹកនាំ​ចំនួនបីរូបប៉ុណ្ណោះ គឺ​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក​ វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ ឱម យិនទៀន រដ្ឋមន្រ្តីក្រសួងប្រឆាំងអំពើពុករលួយ ដែលអាចបង្រ្កាបឧកញ៉ា សឹង សំអុល នេះបាន ព្រោៈលោក សឹង សំអុល មិនត្រឹមតែមានគោរមងារជាឧកញ៉ាទេ ថែមទាំងជាមន្រ្តីកងរាជអាវុធហត្ថទៀតផង។

គួរបញ្ជាក់ផងដែរថា ប្រសិនបើ ប្រមុខថ្នាក់ដឹកនាំមិនមានវិធានការបង្រ្កាបទៅតាមផ្លូវច្បាប់ទាន់ពេលនោះ ផលអនុផលព្រៃឈើ នឹងវិនាសអន្តរាយក្នុងរយៈពេលប៉ុន្មានខែខាងមុខ ព្រោះ​ក្នុងមួយថ្ងៃឡានយីឌុកដឹកឈើ​មិនតិចជាងពី១០ទៅ១៥គ្រឿងឡើយ។ ហេតុដូច្នេះហើយ ទើបឧកញ៉ា សឹង សំអុល ហ៊ានចំណាយទុនជាងមួយលានដុល្លារ ធ្វើផ្លូវដើម្បីចរាចរតាមច្រកសំពោជ នាំឈើពីមណ្ឌលគិរីទៅ​លក់នៅមេម៉ត់នឹងវៀតណាមជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor