Sponsor
រិទ្ធី

ចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មក កងទ័ពស៊ីមបាវ៉េដែលធ្លាប់តែជាបក្សពួកតែមួយ ជាមួយលោក រ៉ូបែរ មូហ្កាបេ ប្រធានាធិបតីស៊ីមបាវ៉េ បានបង្កការភ្ញាក់ផ្អើលដោយបានធ្វើអន្តរាគមកាល ដើម្បីដាក់គំនាបឲ្យលោកចុះចេញពីតំណែង។ អស់រយៈពេលតែមួយសប្តាហ៍ មេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ បានដាក់ពាក្យលាលែងតំណែងប្រធានាធិបតីទៅកាន់ប្រធានសភា ដែលនេះជាការបញ្ចប់ការក្ដាប់អំណាចរយៈពេល៣៧ឆ្នាំ។ 

បើតាមលិខិតលាលែនេះ លោក មូហ្កាបេ និយាយថា លោកលាលែងពីតំណែង គឺជាការស្ម័គ្រចិត្តរបស់ខ្លួនខ្ញុំ និងដែលកើតចេញពីការព្រួយបារម្ភរបស់ខ្ញុំលើជីវភាពរបស់ប្រជាជនស៊ីមបាវ៉េ ក៏ដូចជាបំណងរបស់ខ្ញុំក្នុងការធានាពីការផ្ទេរអំណាចដោយរលូន សន្តិភាព និងអហិង្សា ដើម្បីការពារសន្តិសុខជាតិ សន្តិភាព និងស្ថិរភាព។ 

មុនពេលលាលែងនេះ លោក មូហ្កាបេ បានចរចាជាមួយក្រុមយោធាលើការផ្ទេរអំណាច ដោយយោធាសន្យាសិទ្ធិសេរីភាពរបស់លោក និងគ្រួសារ រក្សាទ្រព្យសម្បត្តិ និងមិនមានការកាត់ទោសណាមួយឡើយ។

អតីតអនុប្រធានាធិបតី Emmerson Mnangagwa ដែលត្រូវលោក មូហ្កាបេ បណ្ដេញចេញពីតំណែង នឹងក្លាយជាអ្នកស្នងតំណែងជំនួស។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor