ថ្លែងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ កម្មាការនីជាង១ម៉ឺន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកនេះ សម្តេច ហ៊ុន សែន ថា៖ ខ្ញុំសូមបញ្ជាក់ កក្តាកំណត់សម្រេចសម្រាប់ប្រទេសមួយ មិនមែនបរទេសទេ បរទេស យើងត្រូវមានសហប្រតិបត្តិការស្មើមុខ ស្មើសិទ្ធិ ត្រូវធ្វើមិត្តទាំងអស់ក្នុងពិភពលោកនេះ មិនមែនឱ្យបរទេសធ្វើចៅហ្វាយទេ ចៅហ្វាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមានតែប្រជាពលរដ្ឋខ្មែរទេ។
សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា៖ ខ្ញុំឱនក្បាលតែជាមួយនិងប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ ខ្ញុំមិនដែលឱនក្បាលជាមួយនិងបរទេសទេ អ្នកឯងជួយខ្ញុំ ខ្ញុំក៏យក លុយរបស់អ្នកប៉ុណ្ណឹង អ្នកដកទៅ ហើយចេញឱ្យផុតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញហើយ ថាគេអត់មានលុយ ដាក់លុយមក ទាមទារដាក់មនុស្សមក អត់ជំនួយរបស់អ្នក ការបោះឆ្នោតនៅតែដំណើរការ។


