Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពិធីការិនី និងជាតារាសម្តែង រូបស្រស់ សាច់សខ្ចី មិនចាញ់តារាបរទេស អ្នកនាង ឈិត សុជាតា ក្រោយពីមាន កូនភ្លោះគួរឲ្យស្រលាញ់ទាំង ២ នាក់ មក ហាក់មានភាពឃ្លាតឆ្ងាយពីវិថីសិល្បះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើយោងតាមសកម្មភាពជាច្រើននៅក្នុង បណ្តាញសង្គម អ្នកនាង ឈិត សុជាតា តែងតែចំណាយពេលមើលថែកូនតូចៗ និងបានបង្ហោះរូបភាពស្អាតៗគួរឲ្យស្រលាញ់នៃគ្រួសាររបស់អ្នកនាងទៀតផង។

យ៉ាងណា មហាជន នៅតែមានចម្ងល់រហូតមកដល់ពេលនេះថា ហេតុអ្វីបានជា អ្នកនាង ឈិត សុជាតា មិនហ៊ានបង្ហាញមុខមាត់ពិត របស់ស្វាមីខ្លួនដដែល ទោះបីជារឿងនេះត្រូវបានខំបិទបាំង យ៉ាងណាពីសមីខ្លួន បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌មានតារា ដោយបានបង្ហើបប្រាប់តាមរយៈប្រភព អ្នកជិតស្និទ្ធនឹងពិធីការនី ឈិត សុជាតា បានឲ្យដឹងថា:

ការមិនហ៊ានបញ្ចេញមុខមាត់របស់ពិតរបស់ស្វាមីខ្លួន ពីព្រោះអ្នកនាងគិតថា ស្វាមីខ្លួនជាមន្ត្រីរាជការធំម្នាក់ ហើយណាមួយគាត់មានប្រពន្ធរួចហើយ និងមិនទាន់លែងលះគ្នាទេ ធ្វើបែបនេះគឺជាជម្រើសល្អ ជៀសវាងបញ្ហាប្រតិកម្មកើតមានឡើងពីសំណាក់ប្រពន្ធដើម។

ទោះបីមានការលាក់បាំងយ៉ាងណាក្តី ក៏គេសង្កេតឃើញថាគ្រួសារ របស់ អ្នកនាង ឈិត សុជាតា រស់នៅប្រកបដោយសេចក្តីសុខ និងមិនដែលមានរឿងកង្វល់ក្នុងចិត្តឡើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor