Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រធានាធិបតី​អាមេរិក​ បាន​មក​ដល់​ប្រទេស​វៀតណាម​ នា​ព្រឹក​នេះ​ ដើម្បី​ចូល​រួម​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ី​-ប៉ាស៊ីហ្វិក​ (APEC) ដែល​ជា​ថ្ងៃ​ទី​០៤ នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​អាស៊ី​រយៈ​ពេល​ ១២ថ្ងៃ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Channelnewsasia​ បាន​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​សុក្រ​ ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

សេតវិមាន​ បាន​និយាយ​ថា​ លោក​ ដូណាល់ ត្រាំ​ នឹង​បង្ហាញ​ចក្ខុវិស័យ​របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​សេរី​ភាព​ក្នុង​ការ​បើក​ចំហ​ក្នុង​តំបន់​ឥណ្ឌូចិន​ នៅ​ក្នុង​សុន្ទរកថា​មួយ​ នា​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ ទីក្រុង​ ដាណាំង​ (Danang) ប្រទេស​វៀតណាម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ ដូណាល់ ត្រាំ​ បាន​សរសើរ​យ៉ាង​ខ្លាំង​ដល់​មេដឹកនាំ​កំពូល​ចិន​លោក​ ស៊ី ជីនភីង​ និង​ប្រកាស​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​ ព្រម​ទាំង​រិត​បន្តឹង​​ចំណង​ទំនាក់ទំនង​អាមេរិក​ និង​ចិន​ កាន់​តែ​ខ្លាំង​ឡើង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor