Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ សិស្សស្រីម្នាក់ ខណៈជិះកង់ទៅសាលារៀន ត្រូវត្រាក់ទ័របើកបុកស្លាប់យ៉ាងអាណោចអាធ័ម។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលព្រឹកព្រលឹម​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្មេងស្រីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ម៉ាន់ មករា អាយុ១២ឆ្នាំ មុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះក្នុងឯសណ្ឋានសិស្សសាលា ជិះកង់ទៅរៀន លុះពេលមកចំណុចកើតហេតុ ស្រាប់តែមានត្រាក់ទ័រ១គ្រឿងដឹកសំពឹងសំពោងមើលមុខមិនឃើញ បើកឆ្លងផ្លូវក៏ជ្រុលទៅបុកក្មេងស្រីរងគ្រោះ ដែលកំពុ​ងជិះកង់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែក​អ្នកបើកត្រាក់ទ័ររត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុភ្លាមៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor