
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រទេសបារាំង លោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំង ដែលនិរទេសខ្លួននៅបរទេស បានសរសេរក្នុងហ្វេសប៊ុសរបស់លោកថា៖
រដ្ឋាភិបាលបារាំង យល់ព្រមឲ្យដាក់លក្ខខណ្ឌ ពីការគោរពសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា បើប្រទេសនេះ ចង់ឲ្យសហភាពអឺរ៉ុប បន្តផ្តល់ការអនុគ្រោះពាណិជ្ជកម្ម (នាំទំនិញចូលស្រុកគេ ដោយគ្មានដាក់កម្រិតលើបរិមាណ និងដោយរួចពន្ធ)។
ព័ត៌មាននេះ បានមកពីការឆ្លើយឆ្លងគ្នា ស្តីពីស្ថានការណ៍ នៅប្រទេសកម្ពុជា រវាងសមាជិកព្រឹទ្ធសភាបារាំង លោក André Gattolin និងរដ្ឋលេខាធិការក្រសួងការបរទេសបារាំង លោក Jean-Baptiste Lemoyne កាលពីថ្ងៃ ២៣ វិច្ឆិកា ២០១៧។
ជម្រើស សម្រាប់ប្រជារាស្ត្រខ្មែរ មានដូចតទៅ ៖
- ទុក ហ៊ុន សែន ៖ សេរីភាពក៏អត់ ការងារធ្វើក៏អត់
- ដក ហ៊ុន សែន ចេញ ៖ សេរីភាពក៏មាន ការងារធ្វើក៏មាន។ យើងមិនត្រូវបណ្តោយឲ្យ ហ៊ុន សែន ចាប់ប្រជារាស្ត្រខ្មែរ ធ្វើជាចំណាប់ខ្មាំងរបស់គាត់ ទៀតទេ គឺធ្វើឲ្យ គេរងគ្រោះ ដោយសារគាត់។ គាត់ត្រូវចុះចេញពីតំណែង ដើម្បីឲ្យប្រជារាស្ត្រខ្មែរ បានសុខ។ ប្រជារាស្ត្រ ទាំងមូល សំខាន់ជាងបុគ្គលម្នាក់។
