Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យ៥២នាក់ រួមទាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុប ៧,៧៩ក្រាម និង៤៨កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

យោងតាមរបាយការណ៍បានបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន២១ករណី ឃាត់ជនសង្ស័យ៥២នាក់(ស្រី១២នាក់) ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice) សរុប ៧,៧៩ក្រាម និង៤៨កញ្ចប់តូច។

របាយការណ៍ដដែលឲ្យដឹងថា បទល្មើសទាំង២១ករណីខាងលើ គឺមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប២ករណី បន្ទាយមានជ័យ២ករណី បាត់ដំបង៣ករណី កំពង់ចាម៣ករណី កំពត១ករណី កណ្ដាល២ករណី ក្រចេះ១ករណី សៀមរាប៣ករណី ស្ទឹងត្រែង១ករណី និងរាជធានីភ្នំពេញ៣ករណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor