នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១០:០៥ នាទី គេហទំព័រដើមអម្ពិល (dep-news) បានចុះផ្សាយថា យើងខ្ញុំ (គួយ ប៊ុនរឿន រ៉ុង ឈុន និង តែ ម៉ានីរ៉ុង) បានសុំចូលមកបម្រើការងារជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ។
ប៉ុន្មានក្រោយមក លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និង លោកស្រី តែ ម៉ានីរ៉ុង បានសរសេរលិខិតបដិសេធមួយផ្ញើជូនលោកនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្អិល ឱ្យធ្វើការកែតម្រូវខ្លឹមសារនេះឡើង វិញ។ ក្នុងលិខិតបដិសេធនេះ បានបន្តទៀតថា យើងខ្ញុំសូមប្រកាសជំហរនៅតែរក្សាឧត្តមគតិ មនសិការរបស់យើងខ្ញុំក្នុងការសុំលាលែងនេះដដែល ជាពិសេសនៅតែគោរពឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ។

