Sponsor
រិទ្ធី

កាលពីម្សិលមិញ នៅទីក្រុងដាណាំង ប្រទេសវៀតណាម មានការបើកកិច្ចប្រជុំកំពូលស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលមានការចូលរួមពីមេដឹកកំពូលលើពិភពលោក មានប្រធានាធីបតិចិន ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតីរុស្ស៊ី ជាដើម។ 

ដោយឡែកយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ លោក ហ៊ុន សែន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅម៉ោងប្រមាណជា១០ និង១៥នាទីព្រឹក លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹនាំគណៈប្រតិភូ ចាកចេញពីទីក្រុងដាណាំង ប្រទេសវៀតណាមហើយ ដោយបន្តដំណើរឆ្ពោះមកកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងៗទៀត។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក្រោមប្រធានបទ «រួមគ្នាជាដៃគូរដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនានា សម្ដេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេរភាគីជាមួយ បណ្តាមេដឹនាំប្រទេសមួយចំនួនដូចជា ជួបជាមួយនាយករដ្ឋមន្ដ្រីចិន លោក លឺ ខឺឈាង, នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក ម៉ាលខុម ថើនបុល, នាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិនឌ្រា មូឌី, នាយករដ្ឋមន្ដ្រីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ តូញ៉ូ ហ្គុយតេរេស និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតផងដែរ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor