
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យារួមគ្នាថា នឹងខិតខំជំរុញគណៈកម្មាធិការព្រំដែន ធ្វើការបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរឲ្យហើយរួចរាល់ នៅក្នុងរដូវប្រាំងឆ្នាំ២០១៨ខាងមុខ ។
អញ្ជើញពិភាក្សាការងារ និងពិសារអាហារពេលព្រឹកជាមួយ លោក ង្វៀន សួនហ្វុក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា "មេដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញគណៈកម្មាធិការព្រំដែន ធ្វើការបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរឲ្យហើយរួចរាល់ នៅក្នុងរដូវប្រាំងឆ្នាំ២០១៨ខាងមុខ"។

សម្ដេចបន្ដថា ដើម្បីធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរណ៍ ដោយគ្មានការភ័យខ្លាច"។

ចំណែកលោក ង្វៀន សួនហ្វុក បានមានប្រសាសន៍ថា "មេដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំទ្វេរឡើង ពិសេសការខិតខំរួមគ្នាក្នុងជំរុញកំណើន នៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងឲ្យកាន់ខែខ្ពស់ថែមទៀត"៕
