
កំពង់ចាមៈ រថយន្តដឹកកម្មកររោងចក្រ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យកម្មការនីចំនួន៩៤នាក់ រងរបួស ក្នុងនោះរបួសធ្ងន់៩នាក់ កាលពីនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧៖០០នាទីព្រឹក នៅលើផ្លូវជាតិលេខ៦A ចន្លោះគីឡូម៉ែតលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ភេទប្រុស មានទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ដឹកកម្មកររោងចក្រ បើកពីលិចទៅកើត ចូលរោងចក្រជូហួយក្រឡាប់ខ្លួនឯង(អ្នកបើកបរបានគេចខ្លួន)
របាយការណ៍បឋមបានរកឃើញ កម្មការនីចំនួន៩៤នាក់រងរបួស ក្នុងនោះរបួសធ្ងន់៩នាក់ ហើយបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ ដោយឡែកកម្មការនី៦នាក់ទៀត បានបញ្ជូនទៅរាជធានីភ្នំពេញ នឹងមន្ទីរពេទ្យខេត្តកំពង់ចាម៕













