Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាក្មេងខ្ចីមេម៉ាយកូនមួយ ភិន សុដាលីស ត្រូវបានឡើងទៅសហរដ្ឋអាមេរិក កាលពីម្សិលមិញ បំណងទៅពង្រឹងថ្នាក់ឌីហ្សាញរបស់នាង ក្រោយរៀននៅសាកលវិទ្យាល័យលីមកុងវីង ក្រុង​ភ្នំពេញ។

ភិន សុដាលីស ទៅអាមេរិកបំប៉នផ្នែក ឌីហ្សាញ បញ្ចប់ឆ្នាំនៅអាមេរិក រយៈពេលកន្លះខែ។ ដាលីស បានចាប់យកផ្នែក Professional Design នៅសាលាលីមកុកវីង សល់តែ១ឆមាសទៀតចប់ហើយ។

លោក អ៊ីន សុភិន ដែលជាឪពូក បានថ្លែងឲ្យ CAM POST ដឹងតាមរយៈបណ្តាញសង្គមថាលោកសប្បាយរីករាយ ដែលកូនស្រីបណ្តូលចិត្តមានអារម្មណ៍ល្អ ហើយពង្រឹងចំណេះដឹងផ្នែកការអប់រំបានល្អទៅមុខទៀត។ លោកថា ការរៀនថ្នាក់ឌីហ្សាញមួយនេះ អាចជួយឲ្យ​ ដាលីសឈ្លាស់វៃ ហើយមានអនាគត ដោយថ្ងៃក្រោយ នាងនឹងលេចធ្លោជាអ្នកឌីហ្សាញដ៏ជំនាញក្នុងសង្គមអាចថា ជាសិល្បការិនីមានទាំងជំនាញ និងការសម្តែង។ រយៈពេលកន្លះខែនេះ លោកក៏ចាំមើលថា កូនស្រីរបស់លោកទទួលបានចំណេះថ្មីៗច្រើនទៀតពីគ្រូបរទេស ដើម្បីវិវត្តន៍ខ្លួនឡើងបន្ថែម​ទៀត។

ភិន សុដាលីស មកទល់ពេលនេះនាងមានការងារតំណែងធំមួយប្រចាំផលិតកម្មមហាហង្សរបស់ឪពុកនាង ហើយក៏ជាតារាសម្តែងលេចធ្លោផងដែរ។ បើទោះជានាងគ្មានស្វាមីសម្រាប់ឲ្យ​កូនហៅ ក៏នាងបានការថ្នាក់ថ្នមពីគ្រួសារមិត្តភក្តិពេញទំហឹងរហូតជំងឺវិបត្តិស្នេហ៍ បានជាសះស្បើយមកធម្មតាវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor