Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចោទជាសួរថា តើលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអាយុជាង៨០ឆ្នាំ សម្ដេច មានអាយុជាង៦០ឆ្នាំ តើអ្នកណាស្លាប់មុន។

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី និយោជិតនៅតំបន់ភ្នំពេញថ្មី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំក៏សូមផ្ដាំទៅលោកតា លឺ ឡាយស្រេង ខ្ញុំហៅលោកតាទៅចុះ លោកតានិយាយថ្ងៃមុនថា ពេលដែលគាត់ឈប់ទៅ ពេលដែលគាត់ចាស់ទៅ គាត់ប្រឹងបក ។ ខ្ញុំសូមសួរលោកតា លោកតាជាង៨០ ខ្ញុំជាង៦០ លោកតាងាប់មុនខ្ញុំ ឬខ្ញុំងាប់មុនលោកតា លោកតាគិតមើលទៅ

ការដែលសម្តេចបញ្ចេញប្រតិកម្មបែបនេះ បន្ទាប់ពីលោក លឺ ឡាយស្រេង ក្នុងបទសម្ភាសន៍មួយ នៅបរទេសនាពេលថ្មីៗនេះ បានវាយបកមកសម្តេចជាខ្លាំង ក្រោយពីតំណាងមេធាវី សម្តេចតេជោ ហ៊ុន សែន ដាក់ពាក្យបណ្តឹងទៅលោក លឺ ឡាយស្រេង ដែលចោទថា សម្តេចផ្តល់លុយឲ្យមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចក្នុងម្នាក់ៗ២ម៉ឺនដុល្លារ។

ក្រៅពីរងបណ្តឹងរបស់មេធាវីការពារក្តីឲ្យសម្តេចតេជោ លោក លឺ ឡាយស្រេង ក៏បានជាប់ពាក្យបណ្តឹង របស់គណបក្សហ៊្វុនស៊ិនប៉ិច ពាក់ព័ន្ធប្រមាថព្រះមហាក្សត្រ និងសម្តេចក្រុម ក្រោយបែកធ្លាយសារសន្ទនា ឆ្លើយឆ្លើងជាសំឡេងតាមរយៈទូរស័ព្ទ ជាមួយ លោកស្រី គី លំអង អតីតមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចដូចគ្នា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor