Sponsor
រិទ្ធី

ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំពុងបើកសម័យប្រជុំពេញអង្គ ដើម្បីប្រកាសផ្តល់សុពលភាពដល់តំណាងរាស្ត្រថ្មី។ 

អាសនៈ៥៥របស់អតីគណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រកាលពីឆ្នាំ២០១៣ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បែងចែកទៅឱ្យគណបក្ស៥ រួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦អាសនៈ គណបក្សខ្មែរឈប់ក្រ ទទួលបាន ៥អាសនៈ គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបាន១អាសនៈ ប៉ុន្តែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បានប្រកាសមិនទទួលយកអាសនៈនេះទេ។

គួរបញ្ជក់ថា ក្រោយរដ្ឋសភាប្រកាសសុពលភាព អ្នកតំណាងរាស្ត្រថ្មីនឹងត្រូវទៅស្បថនៅក្នុងព្រះបរមរាជវាំង ទើបក្លាយជាអ្នកតំណាងរាស្ត្រពេញសិទ្ធិ។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អតីតគណបក្សសង្គ្រោះជាតិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរឹបអូសអាសនៈរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិទៅចែកឱ្យគណបក្សដទៃ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor