Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បរុសម្នាក់ចង់ចូលទៅក្នុងវាំង ដើម្បីរកសង្សារ ដោយ​សន្តិសុខប្រាប់ថា មិនមានសង្សារឯងនៅក្នុងនោះទេ តែបុរសនោះមិនព្រមស្ដាប់ ក៏សម្រុង​ចូលត្រូវក្រុមសន្តិសុខនាំគ្នាចាប់គ្នា៣.៤នាក់ ទើបសន្តិសុខចាប់​ដួលប៉ះនឹង​ខឿនសួនច្បារមុខវាំងបែបក្បាលខ្លួនឯង។

ហេតុការណ៍ភ្ងាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីយប់ថ្ងៃទី៥ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅមុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសដែលចង់ចូលទៅក្នុងវាំងឈ្មោះ ចាន់ គ័ង្គ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែចំការស្នាក់នៅស្រុកស្រីស្នំ ខេត្តសៀមរាប។

សន្តិសុខយាមប្រចាំការនៅមុខវាំងបានប្រាប់ឲ្យ​ដឹងថា គឺមានបុរសម្នាក់មិនថា គាត់កើត​អ្វីទេបែរជាចង់ចូលទៅក្នុងវាំង ដើម្បីតាមរកសង្សាររបស់គាត់ តែត្រូវក្រុមគាត់ប្រាប់ថា មិនមានសង្សារប្អូននៅក្នុងនោះទេ ព្រោះកន្លែងនេះជាព្រះបរមរាជវាំង តែប្រាប់យ៉ាងណាក៏បុរសនោះមិនស្ដាប់ ហើយរត់រកឡើងរបងវាំង ក៏ក្រុមសន្តិសុខនាំគ្នា៣.៤នាក់ ដេញចាប់។ ចំណែកក្បាលដែលគាត់បែកហូរឈាមនោះ គឺដោយសារ​តែបុរសនោះបានដួលទៅប៉ះជាខឿនសួនច្បារ។

បច្ចុប្បន្នបុរសខាងលើនេះ ត្រូវបានមេប៉ុស្តិ៍ជ័យជំនះដឹកយកទៅទុកនៅសាលាខណ្ឌដូនពេញសិន ដើម្បីរង់ចាំគោលការណ៍ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor