Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បញ្ជាក់យ៉ាងច្បាស់ជូនជនរួមជាតិ ជាពិសេសសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តាមរយៈវិដេអូឃ្លីបរយៈពេលជាង២០នាទី នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយមុនការកាត់ទោសលោក កឹម សុខា ប្រធានគណបក្ស ដោយយោងទៅតាមកាលបរិច្ឆេទ ដែលតុលាការកំពូល បានកំណត់រួ​ចហើយ។

ជាមួយគ្នា​ សម្ដេចបញ្ជាក់ដែរថា មិនមែនត្រឹមតែរំលាយគណបក្សមួយចប់នោះទេ ប្រហែលជាមានមនុស្សជាង១០០នាក់ផ្សេងទៀត ក៏នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។ សម្ដេចបន្ថែមថា មេធាវីរបស់ក្រសួងមហាផ្ទៃ ទាមទារកាត់សិទ្ធិធ្វើនយោបាយរបស់គណៈអនិច្រ្តៃយ៍ និងគណៈនាយកគណបក្សសសង្គ្រោះជាតិ។

សម្ដេច ហ៊ុន សែន ៖ “ខ្ញុំក៏សូមបញ្ជាក់ថា មិនមែនកាត់ទោសបុគ្គលប្រធានបក្ស កឹម សុខា មួយមុន ទើបរំលាយបក្សជាក្រោយទេ បក្សនេះ នឹងត្រូវរំលាយមុន យោងទៅលើកាលបរិច្ឆេទ ដែលតុលាការកំពូល បានកំណត់រួចស្រេចទៅហើយ”

ក្រៅពីប្រកាសបញ្ជាក់ពីការរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជានេះ សម្ដេចក៏បានអំពាវនាវ និងផ្តល់ឱកាសដល់សមាជិក និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ អាចបន្តអាជីពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សត្រូវបានរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕

សូមទស្សនាវិដេអូទាំងស្រុង នៃការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដូចខាងក្រោម ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor