Sponsor
រិទ្ធី

ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រយ៍ដោយផ្តោតលើរបៀបវីរៈសំខាន់ចំនួន២ គឺការបន្ថែមសមាជិក២០រូបចូលទៅក្នងគណៈកម្មាការជំនាញទាំង១០ ក្នុងរដ្ឋសភា និងការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិជាង៦ពាន់លាន ដុល្លារ សម្រាប់ចំណាយក្នងឆ្នាំ២០១៨។ 

ក្នុងកិច្ចប្រជុំនោះ គេសង្កេតឃើញសមាជិកសភាមកពីគណបក្សប្រឆាំងតែម្នាក់គត់ដែលបានចូលរួម គឺលោក ប៉ុល ហំ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មាការទី៣រដ្ឋសភា ខណៈពេលដែលតុលាការកំពូលនឹងបើសវនាការដើម្បីសម្រេចលើបណ្តឹងសុំរំលាយគណបក្សប្រឆាំង ក្នុងពេលឆាប់ៗខាងមុខនេះ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor