Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​សម្ដែង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​បោសសំអាត​ អំពើ​ពុក​រលួយ​ដឹកនាំ​ដោយ​រាជ​ទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ គឺ​ព្រះ​អង្គ​ម្ចាស់​ Mohammad bin Salman​ ប្រឆាំង​នឹង​ខ្សែ​រាជវង្ស​ និង​អ្នកជំនួញ​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​។

នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចេញ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧។កាល​ពី​សប្ដាហ៍​មុន​ ព្រះអង្គម្ចាស់ ១១អង្គ រដ្ឋមន្ត្រី ០៤រូប និង​អ្នកជំនួញ​ ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ ដូច​ជា​ព្រះអង្គម្ចាស់ Alwaleed bin Talal (ជា​មហា​សេដ្ឋី) ត្រូវ​បាន​មន្ត្រី​ប៉ូលិស​អារ៉ាប៊ីសាអ៊ូឌីត​ ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ស្ថិត​ក្រោម​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​លាង​លុយ​ខ្មៅ​។ ដោយ​ឡែក​ ជុំវិញ​ប្រតិបត្តិការ​នេះ​ដែរ​ ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​សម្ដែង​ការ​គាំទ្រ​ដល់​ការ​ស៊ើបអង្កេត​ដឹកនាំ​ដោយ​ ព្រះអង្គម្ចាស់ Mohammad bin Salman។
 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារ​អារ៉ាប៊ីសាអ៊ូឌីត​ជាច្រើន​ បាន​ចាប់ផ្ដើម​បង្កក​ កាល​ពី​ម្សិលមិញ​ នូវ​គណនី​របស់​ជនសង្ស័យ ដែល​ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​ រាជ​ទាយាទ​ Mohammed bin Salman ក៏​ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ខ្លះ​ និយាយ​ថា​ប្រតិបត្តិការ​នេះ​ ធ្វើឡើង​ក្នុង​គោល​បំណង​ពង្រឹង​អំណាច​ព្រះ​បុត្រា​ស្នងរាជ្យ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor