header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា មតិរបស់ប្រិយមិត្តដែលជាប្រជាពលរដ្ឋ បានលើកឡើងជាសំនួរថា ៖ ច្បាប់បង្កើត​មកសម្រាប់​ការពារ​ប្រជាពលរដ្ឋ ប៉ុន្តែបើច្បាប់ស្ថិត​​នៅក្រោម​​អ្នកមានអំណាច ដូច្នេះតើប្រជាពលរដ្ឋគួរ​គោរពច្បាប់ ឬគោរពអ្នកមាន​អំណាច ???

តាមរយៈដំណើរ​រឿងដែលប្រិយមិត្តជួបផ្ទាល់នោះគឺ ៖ < ព្រឹកមិញខ្ញុំជិះមកធ្វើការ ដល់ផ្លូវបំបែក៣ ផ្លូវរាងស្ទះបន្តិច ខ្ញុំត្រូវបត់ស្ដាំ ហើយមានឡាន Toyata Camary ពណ៌ខ្មៅ មួយមកពីទិសដៅបព្ច្រាស់ខ្ញុំ គាត់ត្រូវបត់ឆ្វេង ប៉ុន្តែដោយសារស្ទះខ្ញុំមិនអាចទៅមុខបានខ្ញុំឈប់នៅពីក្រោយឡាន Lexus 330 ខណៈកំពុងតែស្ទះនោះ ស្រាប់តែឡាន Toyata Camary ក៏រុលមកបុកខ្ញុំ បុកហើយមិនព្រមឈប់ទេ ប្រឹងរុលមកបុកទៀត ដូចចង់សម្លាប់មនុស្ស សំណាងដែលខ្ញុំជិះម៉ូតូ Auto អាចលោតពីម៉ូតូទាន់ មិនចឹងគឺបាក់ជើងហើយ បន្ទាប់គាត់បើកកញ្ចក់ឡានមក :

- ខ្ញុំ : បងមានឃើញខ្ញុំអត់ ម៉េចក៏បើកមកបុកខ្ញុំ ?

- ម្ចាស់ Camary : ឃើញតើ តែត្រូវបត់ឆ្វេង

-ខ្ញុំ : បងឃើញផ្លូវស្ទះទេ ហើយខ្ញុំលើគន្លងផ្លូវរបស់ខ្ញុំទេ បងមានបានដឹងច្បាប់ចរាចរផ្លូវគោកខ្លះទេ

- ម្ចាស់ Camary : ច្បាប់ស្អីហ្អែង ធ្វើអីមិនកើតទេ ហ្អែងដឹងហេឡាន ឡានដែកហាស ម៉ូតូនឹងហ្អែងប្រយត្ន័ខ្ទេច ហ្អែងស្រីទេ កំុខ្លាំងមកតវ៉ាពេក ( ដៃគាត់ចង្អុលមុខខ្ញុំហើយបើកឡានចេញទៅ) 

ប្រិយមិត្តយើងបានបន្ថែមថា សម្ដីគាត់ទុកថាជាការគំរាមកំហែងខ្ញុំទាំងផ្លូវច្បាប់ និងជិវិតខ្ញុំ 😓 🔫 ខ្ញុំមិនបានគិតចង់រករឿងអីទេ ព្រោះខ្ញុំមិនបានត្រូវអីធ្ងន់ធ្ងរ គ្រាន់តែចង់ឲ្យគាត់មានទំនួលខុសត្រូវ និងសំុទោស គឺចប់ ប៉ុន្តែអ្វីដែលខ្ញុំទទួលបាន.....😓😓😓

#សង្គមដែលអំណាចនៅលើច្បាប់

រូបតំណាងនៃការមិនគោរពច្បាប់ចរាចរ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post