header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺ ៖ គ្រាន់តែមេឃ​បានបង្អុរ​ភ្លៀងប៉ុន្មានមេភ្លាមមកនោះ ហាក់នាំឲ្យតំបន់រមណីយដ្ឋានទឹកធ្លាក់អូរគគីរ ដែលស្ថិតនៅតំបន់ពេជ្រនិល មានសម្រស់កាន់តែស្រស់បំព្រងបែបធម្មជាតិ ជាមួយទេសភាពព្រៃឈើ តូចធំដុះអមលាយឡំជាមួយនឹងផ្ទាំងថ្ម អាចអង្គុយទទួលទានអាហារ និងចុះងូតទឹកត្រជាក់ស្រេងលេងកម្សាន្ត ក្រោមម្លប់ក្យូស ផ្ទាំងថ្ម និងដើមឈើ យ៉ាងរីករាយរំសាយអស់នូវក្តីនឿយហត់តែម្តង។

រមណីយដ្ឋានទឹកធ្លាក់អូរគគីរ ដែលមានទេសភាពព្រៃឈើធម្មជាតិបៃតងស្រងាត់នេះ ស្ថិតនៅក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយភ្ញៀវទេសចរគ្រាន់តែធ្វើដំណើរពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៤ដល់ចំណុចខាងលិចលោកយាយម៉ៅចន្លោះបង្គោលលេខ១០៧ លោកអ្នកប្រាកដជាបានឃើញផ្លូវក្រួសក្រហមនៅខាងស្ដាំដៃដែលមានដាក់ផ្លាករបស់ក្រសួងបរិស្ថានបញ្ជាក់ថារមណីដ្ឋានអេកូទេសចរណ៍ធម្មជាតិអូរគគីរ។

រមណីយដ្ឋានទឹកធ្លាក់អូរគគីរកាលពីមុនគ្រាន់តែជាទឹកធ្លាក់ដែលបង្ហាញសម្រស់នៅក្នុងព្រៃជ្រៅតែគ្មានផ្លូវចូលទៅដល់ទេ ដែលធ្វើឲ្យភ្លៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់នោះតែងតែប្រាថ្នាចង់ចូលទៅនែបនិត្យតែគ្មានសំណាង តែមកដល់ពេលនេះតំបន់នេះបានចាប់ផ្តើមកំពុងអភិវឌ្ឃន៍រយះពេលជាង៤ខែមកហើយដែលធ្វើឲ្យបងប្អូនអាចចូលទៅទស្សនាបាន។

លោក ស៊ឹម ចំរើន តំណាងឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ប្រចាំការនៅតំបន់រមណីយដ្ឋានទឹកធ្លាក់អូរគគីរ បានឲ្យដឹងថា៖

«ទើបតែជាង៤ខែនេះទេដែលមានភ្ញៀវទេសចរណ៍មកលេងច្រើននៅរដូវបុណ្យទាន និងថ្ងៃចុងសប្ដាហ៍ ដោយសារតំបន់នេះបានធ្វើផ្លូវចូលមកស្រួលអាចបើកបរម៉ូតូ ឡាន ចូលដល់កន្លែង ហើយបន្តិចទៀតនៅពេលតំបន់នេះអភិវឍ្ឍន៍រួចរាល់នឹងកាន់តែអស្ចារ្យដោយមានមានស្ពានយោល ឬខ្សែរ៉តជាដើម»។

យោងតាមគនណីហ្វេសបុកPheak Tra បានទៅផ្ដិតយករូបភាពភាពទាំងស្រុងនៅតំបន់នោះ បើចង់ដឹងថាសំរស់ទេសភាពនៅទឹកធ្លាក់អូរគគីរស្រស់ស្អាតដល់កម្រិត​ណា ហើយបន្តិចទៀតមានអ្វីពិសេសខ្លះសូមបងប្អូនទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post