Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នារីជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឃាត់ខ្លួន កាលពី​វេលាម៉ោង៧យប់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុម15 ភូមិ04 សង្កាត់លេខ04 ក្រុង/ខេត្តព្រះសីហនុ។

មន្រ្តីប៉េអឹម បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ង្វៀន ធីគៀវវ៉ាន់ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិរៀតណាម មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មន្រ្តីប៉េអឹម​ បន្តថា ការឃាត់ខ្លួន​នារីខាងលើនេះ គឺអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន លេខ91 ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធនឹងបទល្មើសសារធាតុញៀន។

ក្រោយពីឃាត់ខ្លួន កម្លាំងប៉េអឹមបានធ្វើការដកហូតវត្ថុតាងរួមមាន៖ -ប្រាក់ដុល្លារ 7450 ដុល្លារ -ទូរស័ព្ទអាយហ្វូន២គ្រឿង -លិខិតឆ្លងដែនវៀតណាមចំនួន២ក្បាល។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងរៀបចំឯកសារ ដើម្បីបញ្ជូនទៅខេត្តស្វាយចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor