
ភ្នំពេញៈ ស្ត្រីម្នាក់ បានដួលបោកក្បាលស្លាប់ក្នុងបន្ទប់ទឹក ទាំងអាក្រាតកាយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ទី២៤ វិច្ឆិកា នេះ នៅម្ដុំឡឥដ្ឋ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បើតាមប្រភពពីអ្នកជិតខាង បានឲ្យដឹងថា ស្រ្តីរងគ្រោះ រស់នៅជាមួយកូនប្រុស អាយុ៤ឆ្នាំម្នាក់ ហើយមុនពេលកើតហេតុ អ្នកស្នាក់នៅបន្ទប់ជួលជាប់គ្នា ដើរចូលទៅបន្តប់ទឹក ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់ ទាំងអាក្រាតកាយ លើការ៉ូក្នុងបន្ទប់ទឹក រួចក៏មានការឆោឡោតែម្ដង៕






