
កាលពីថ្ងៃអាទិត្យមិ្សលមិញនេះ ក្នុងកម្មវិធីការប្រគុំតន្ត្រីរបស់ទូរទស្សន៍ហង្សមាស កុមារីគួរឲ្យស្រឡាញ់ ណូ ឈួស៊ីវហេង ដែលជាកូនក្រុមរបស់ សុគន្ធ នីសា ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក THE VOICE KIDS CAMBODIA បានទទួលការគាំទ្រពីសំណាក់មហាជន ។
ស៊ីវហេង បានលើកយកបទចម្រៀង ចំនួន៣បទ មកបកស្រាយ ពោរពេញដោយស្នាមញញឹម និងភាពក្រមិចក្រមុើមគួរឲ្យស្រឡាញ់មែនទែន ។
បន្ទាប់ក្រោយពីបានបកស្រាយ និងចប់កម្មវិធីរួចរា់ ណូ ឈួស៊ីវហេង បានបង្ហោះវីដេអូនៃការសម្តែងរបស់ខ្លួន ដោយបានបង្ហាញអារម្មណ៍នៅលើហ្វេសប៊ុករបស់ខ្លួនថា៖ “ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានមកច្រៀងចំរៀងជូនពុកម៉ែបងប្អូនស្តាប់សូមអរគុណដែលបានជួយគាំទ្រខ្ញុំរហូតមកខ្ញុំចង់ប្រាប់ថាស្រលាញ់ពុកម៉ែបងប្អូនណាស់ៗ។
កុំឲ្យចាំយូរ រីករាយទស្សនាការសម្តែងរបស់ ណូ ឈូសុីវហេង នៅខាងក្រោមនេះ៖