Sponsor
រិទ្ធី

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ រាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំដោយលោក បណ្ឌិតសភាចារ្យ សុខ ទូច បានចេញផ្សាយសេចក្តីជូនដំណឹងថា៖ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៩:០០ព្រឹក នៅសាលរំដួលនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ”ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ”។ 

ឆ្លើយតមទៅនឹងសេចក្តីជូនដំណឹងនេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថា៖ មើលមួយភ្លេតស្មានតែរៀបចំឡើងដោយក្រុមអ្នកនយោបាយណាមួយ តាមពិតរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជាសោះ សូមអស់លោកពិនិត្យមើលតួនាទីរបស់ស្ថាប័នជាតិមួយនេះផង ពីព្រោះវាមិនមែនស្ថាប័នខ្វីករេអាក់ស្យុង (Quick reaction ប្រតិកម្មរហ័ស)នយោបាយនោះទេ ចូរដាក់បាយបាត ឱ្យឆ្ងាយពីបាយបិណ្ឌផងទាន។

លោក សន ជ័យ រិះគន់​គម្រោង​វេទិកា​តុមូលរបស់រាជបណ្ឌិត្យ​សភា ក្រោយរំលាយ​បក្ស​ប្រឆាំង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor