Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ជម្លោះក្នុងវង់ផឹកស៊ីមួយ បានកើតឡើង ធ្វើឲ្យភាគីបង្ក៣នាក់ ទាញឈើជ្រុងសំពងក្បាល​បុរសម្នាក់ស្លាប់ បណ្តាលឲ្យ​ស្លាប់ ហើយសែងយកសព​ទៅបោះចោល​ក្នុ​ងទឹក​ព្រែក​ទេ​ខាងលិច​ភូមិ​ប្រមាណ​១០០​ម៉ែត្រ​ ស្ថិតក្នុង​​ភូមិ​ស្រែនន ​ឃុំ​​កន្ទួតស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ ​កាលពី​ថ្ងៃទី​៣១ ខែតុលា ​ឆ្នាំ​២០១៧។​

មន្រ្តីនគរបាលស្រុកចិត្របុរី​ បានឱ្យដឹងថា ​​ករណី​ឃាតកម្ម​មួយ​នេះ បង្កឡើងដោយបុរសសង្ស័យចំនួនបីនាក់ ដោយសារ​ទាស់សម្តីគ្នាពេលផឹកស៊ី​ជាមួយជនរងគ្រោះ រហូតដល់ក្លាយជាអំពើហិ​ង្សា​។

មន្រ្តីនគរបាលស្រុកចិត្របុរី​ បន្តថា ជនរងគ្រោះឈ្មោះ​ ប៊ី​វ ​និល​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជន​ជាតិខ្មែរ​ មុខរបរ​កសិករ​ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ ចំណែក​ជន​ស​ង្ស័​យ ទី១ ​ឈ្មោះ​តឹក​វេត​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ។ ២ឈ្មោះ ​ត្រុំ​ជី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​។ ៣ ឈ្មោះ​ ស្រ៊ី​ម​ ស្រស់ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​ភូមិ​ឃុំ​កើ​តហេតុ​ខាងលើ​។

មន្ត្រី​នគរបាល ​បន្តទៀតថា ​មុនពេល​កើតហេតុ​ ជនសង្ស័យ​និង​ជនរងគ្រោះ​នាំគ្នា​ផឹកស៊ី​ជាមួយគ្នា​ ​បន្ទាប់មកក៏​​ទាស់សម្តី​គ្នា ​ហើយ​កើតរឿង​វាយតប់​គ្នា ​ពេលនោះ​ជនសង្ស័យ​នាំគ្នា​យក​កំណាត់ឈើ​ជ្រុង​វាយ​ត្រូវ​ក្បាល ​និង​ខ្លួន​ជនរងគ្រោះ​បណ្ដាលឱ្យ​ស្លាប់​។​ ក្រោយពី​ស្លាប់​ក្រុម​ជនដៃដល់​បាននាំគ្នា​សែង​សព​យកទៅ​បោះចោល​ក្នុ​ងទឹក​ព្រែក​ទេ​ខាងលិច​ភូមិ​ប្រមាណ​១០០​ម៉ែត្រ​។​

ក្រោយមក​​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន​៣​នាក់ រួចនាំខ្លួន​មកឃុំបណ្ដោះអាសន្ន​​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់​។​ ចំណែក​​សព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ពិនិត្យ​រួចរាល់ ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រ​ពៃ​ណី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor