Sponsor
រិទ្ធី

លោក វ៉ន ពៅ ជាប្រធានសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្លាប់រងគ្រោះពីការវ៉ៃសំពងយ៉ាងដំណំ កាលពីបាតុកម្មនៅផ្លូវវែងស្រេង ដែលកំពុងនៅព្រំដែនកម្ពុជា-ថៃត្រៀមនឹងរត់។

លោក វ៉ន ពៅ ត្រូវបានកងទាហានឆត្រយោងវាយបង្រ្កាប រូបដោយ៖ ហេង ជីវ័ន (Phnom Penh Post)

ក្នុងជំនួបជាមួយកម្មករ-កម្មការនី ជាង៧ពាន់នាក់នៅកោះពេជ្រ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកខ្លះកំពុងថានៅព្រំដែនកម្ពុជា-ថៃត្រៀមនឹងរត់ ឥឡូវមកវិញម៉ោ គ្មានអ្នកណាគេធ្វើអីទេ ម្សិលមិញខ្ញុំក៏វាយ WhatUp មួយហៅ វ៉ន ពៅ ត្រឡប់មកវិញ ព្រោះ វ៉ន ពៅ នៅឯណេះ ប្រពន្ធ (វ៉ន ពៅ) កំពុងព្យួរសារ៉ូម ឯង (វ៉ន ពៅ) នៅឯណោះ។

ខ្ញុំក៏បាន (forward) បញ្ជូនសារទៅឱ្យ ឃួង ស្រេង ឱ្យវ៉ន ពៅ ត្រឡប់មកវិញ ។ សម្តេច ក៏ហៅ វ៉ន ពៅ ចូលរួមអនុវត្តរឿងកម្មករក្រៅប្រព័ន្ធផងដែរ។

សម្តេចបញ្ជាក់ថា៖ បើគេហៅសួរឡើងតុលាការ ក៏ចូលទៅ តែជាសាក្សីទេ ព្រោះខ្លួនក៏បានធ្វើបាតុកម្មដែរ។ បើតាមលោក ហ៊ុន សែន វ៉ន ពៅ ថានឹងត្រឡប់មកវិញនៅព្រឹកនេះ សម្តេចបន្តទៀតថា បើមកវិញ ជួយប្រាប់គាត់ផង៕

លោក វ៉ន ពៅ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor