
ភ្នំពេញៈ អតីតសមាជិកសភាពមកពីគណបក្សសង្រ្គោះជាតិ (CNRP) លោក អេង ឆៃអ៊ាង បានថ្លែងពីក្រៅប្រទេសមកថា អ្នកដែលបានទទួលអាសនៈ៤៤ ពីអតីតគណបក្សសង្រ្គោះជាតិ គឺជាតំណាងអត់មានរាស្រ្តគាំទ្រ ដែលមកពីកម្លាំងញើសឈាមរបស់គេ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លូន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ថា “ពួកនេះ ហៅថា តំណាងអត់រាស្ត្រ ទៅអង្គុយកៅអីក្នុងរដ្ឋសភា ដោយសារសម្តេច ហ៊ុន សែន ...”។
សូមបញ្ជាក់ថា កាលពីថ្ងៃ២៧ វិច្ឆិកា រដ្ឋសភាបានប្រកាសផ្តល់សុពលភាព សមាជិកសភាថ្មី ចំនួន៤៤រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៤១រូប, គណបក្សសញ្ជាតិកម្ពុជា២រូប និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន១រូប៕


