Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ជប៉ុនៈ ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារនេះថា ជប៉ុនបានរកឃើញសញ្ញាវិទ្យុទាក់ទងដែលបង្ហាញថា កូរ៉េខាងជើងអាចនឹងត្រៀមខ្លួនបាញ់មីស៊ីលបាលីស្ទិក ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ថ្វីត្បិតតែសញ្ញាទាំងនេះ មិនមែនជាសញ្ញាខុសប្រក្រតី ហើយរូបភាពពីផ្កាយរណប មិនបានបង្ហាញពីសកម្មភាពថ្មីយ៉ាងណាក្តី។

ក្រោយបាញ់មីស៊ីលម្តង២ឬ៣គ្រាប់ ក្នុងរយៈពេល១ខែ ចាប់តាំងពីខែមេសារួចមក ការបាញ់មីស៊ីលកូរ៉េខាងជើងបានផ្អាកទៅវិញ កាលពីខែកញ្ញាកន្លងទៅ ក្រោយទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលហោះរំលងកោះភាគខាងជើងហុកកៃដូ របស់ប្រទសជប៉ុន។

ប្រភពព័ត៌មាននេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា វានៅមិនទាន់ល្មមគ្រប់គ្រាន់នោះទេ ក្នុងការកំណត់ឲ្យបានច្បាស់ថា ការបាញ់មីស៊ីលទំនងជាធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

ទីភ្នាក់ងារ Kyodo របស់ជប៉ុន បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា រដ្ឋាភិបាលជប៉ុនកំពុងប្រុងជើងកា ក្រោយចាប់បានសញ្ញាវិទ្យុទាក់ទងទាំងនេះ ដែលបង្ហាញថា ការបាញ់មីស៊ីលទំនងជាអាចកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។

សេចក្តីរាយការណ៍ដដែល បានបញ្ជាក់ទៀតថា សញ្ញានេះ អាចពាក់ព័ន្ធនឹងការហ្វឹកហាត់យោធានារដូវរំហោយ ដោយយោធាកូរ៉េខាងជើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor