Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្ស ហ្វ៊ុន ស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានឲ្យដឹងថា គណបក្សរបស់លោកបានដាក់បណ្តឹងប្តឹងបន្ថែមមួយទៀតលើ​លោក លី ឡាយស្រេង ក្នុងករណីដែលលោកបានបរិហាកេរ្តិ៍សម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ បានទទួលសំណូកលុយ១០ម៉ឺនដុល្លារពីចៅហ្វាយខេត្តម្នាក់ៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ នៅស្នាក់ការកណ្តាលគណបក្ស លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា «លោក លី ឡាយស្រេង បានចោទប្រកាន់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលសំណូក១០ម៉ឺនដុល្លារ ដើម្បីបានធ្វើជាចៅហ្វាយខេត្តមួយ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ គាត់ថា សម្តេចក្រុមព្រះបានទទួលសំណូកពីចៅហ្វាយខេត្តនេះ»

អ្នកនំាពាក្យដដែល បានលើកឡើងថា គណបក្សក៏បានធ្វើសេចក្តីថ្លែងការណ៍មួយទាត់ចោលចំពោះការចោទប្រកាន់របស់លោក លី ឡាស្រេង រួចហើយ។ ប៉ុន្តែគណបក្សបានដាក់ពាក្យ ប្តឹងបន្ថែមួយករណីទៀត ទោះបីជាគាត់សុំទោសសម្តេចតេជោ ហ៊ុន សែន កន្លងមកយ៉ាងណាក្តី។

លោក ញ៉េប  ប៊ុនជិត បានបញ្ជាក់ថា «យើងបន្ថែមមួយករណីរឿងនេះ រឿងគាត់សុំទោសសម្តេចនាយករដ្ឋមន្ត្រីជារឿងផ្សេង សម្តេចអនុញ្ញាតឲ្យចូលមកវិញរឿងផ្សេង ប៉ុន្តែអ្វីដែលគាត់ចោទគេគ្មានមូលដ្ឋាន គ្មានភស្តុតាងគេប្តឹងហើយ។ ដូច្នេះរឿង សម្តេចអនុញ្ញាតរឿងផ្សេង តែបណ្តឹងគណបក្ស នៅតែប្តឹងដដែល ហើយបន្ថែមមួយករណីនេះទៀត។ សូមជម្រាបរឿងរប ស់សម្តេចនាយកផ្សេង រឿងគណបក្សហ្វ៊ុនស៊ិនប៉ិចផ្សេង ទុកឲ្យតុលាការជាអ្នកកាត់សេចក្តី»

ពាក់ព័ន្ធនឹងបណ្តឹងបន្ថែមទៀតនេះ លោក ញ៉េប ប៊ុនជិន បានអះអាងថា មិនទាន់ដឹងថា ទាមអ្វីនោះទេ ប៉ុន្តែត្រូវមើលចរិកមនុស្ស។ ព្រោះថា មនុស្សពេលខ្លះមនុស្សដឹងខ្លួនធ្វើខុស ហើយ បង្ហាញពីកាយវិកាទន់ភ្លន់នោះមាននឹងការពិភាក្សាគ្នា។ ផ្ទុយទៅវិញ ប្រសិនបើមិនព្រមទទួលនោះ នឹងត្រូវគុណមួយជាពីរ ខុសពាក្យបណ្តឹងរបស់មេធាវីការក្តីរបស់សម្តេចតេជោ ហ៊ុន  សែន។

ចំពោះបណ្តឹងមួយបន្ថែមនេះ ត្រូវបានអ្នកនំាពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិនអះអាងមេធាវីរបស់គណបក្សបានដាក់ពាក្យប្តឹងទៅតុលាការរួចហើយកាលប៉ុន្មានថ្ងៃមកនេះ ពោលគឺក្រោមពីលោក លីឡាយ ស្រេងនិយាយចោទប្រកាន់សម្តេចក្រុមព្រះ។

ជាមួយគ្នានោះដែរអ្នកនំាពាក្យដដែលក៏បានលើកឡើងទៀតថា ក្នុងអាណត្តិទី១ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានគណបក្សនោះមានចំនួន១៣ ខេត្តក្រុង។

ទាក់ទិននឹងករណីលោក លី ឡាយស្រេងនេះដែរ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧កន្លងមក លោក គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ពាក្យបណ្តឹងចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក លី ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច។

លោកមេធាវីសម្តេចតេជោ បានលើកឡើងថា ការប្តឹងលោក លី ឡាយស្រេង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ ការប្តឹងនេះសំដៅលើការដែលលោក លី ឡាយស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់លុយទៅឲ្យសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងម្នាក់ៗ២ម៉ឺនដុល្លារ ដែលចំនួនសរុបរហូតជិត១លានដុល្លារ។

លោកបន្តថា ការលើកឡើងនេះ ជាការបរិហាកេរ្តិ៍ ខណៈសម្តេចពុំបានធ្វើអ្វីដែលលោក លី ឡាយស្រេង បានលើកឡើងនោះឡើយ។

នៅក្នុងពាក្យបណ្តឹងមេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន បានទាមទារឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញឲ្យចោទប្រកាន់ និងផ្តន្ទាទោសទៅលើលោក លី ឡាយស្រេង ទៅតាមច្បាប់ទាមទារឲ្យលោក លី ឡាយស្រេង សងជំងឺចិត្តទៅដើមបណ្តឹង៥០០លានរៀល និងទាមទារឲ្យតុលាការផ្តន្ទាទោសបន្ថែមតាមមាត្រា ៣១០នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីរងបណ្តឹងរបស់មេធាវីការពារក្តីឲ្យសម្តេចតេជោ  ហ៊ុន សែន លោក លី ឡាយស្រេង ក៏បានជាប់ពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចពាក់ព័ន្ធបរិហាកេរ្តិ៍សម្តេច ក្រុម ព្រះ និងព្រះមហាក្សត្រផងដែរ។  ប៉ុន្តែជាកាគត់សម្គាល់ក្រោយពីទទួលបណ្តឹងលោក លី ឡាយស្រេង  បានរត់ចាកចេញទៅក្រៅប្រទេសបាត់ភ្លាម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor