Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានថ្លែងថា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា មិនមានសិទ្ធិអ្វី ពាក់ព័ន្ធនឹងការបោះឆ្នោតទៀតទេ កុំថាឡើយ តែលោក សម រង្ស៊ី មកហាមឃាត់មិនឲ្យរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ ក៏គ្មានសិទ្ធិមកនិយាយដែរ។

លោក សុខ ឥសាន បានឲ្យដឹង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ថា កុំថាតែ សម រង្ស៊ី ទោះបរទេសណាក៏គ្មានសិទ្ធិមករារាំងដំណើរការបោះឆ្នោតនៅកម្ពុជាដែរ នេះជាសិទ្ធិសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា លោក សម រង្ស៊ី មិនអាចមានសិទ្ធិអ្វីពាក់ព័ន្ធទៅនឹងដំណើរការ បោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឡើយ ។

លោក បានបញ្ជាក់ថា ទោះបីជាអតីតប្រធានគណបក្សសង្រ្គាះជាតិ លោក សម រង្ស៊ី ចង់ចូលប្រឡូកក្នុងឆាកនយោបាយវិញ ក៏មិនអាចចូលរួមបានដែរ។ បើចង់ចូលមកស្រុកខ្មែរវិញ ត្រូវចូលដេកក្នុងគុកជាមុនសិន ព្រោះគុកនៅរង់ចាំ លោក សម រង្ស៊ី ជានិច្ច។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានអំពាវនាវតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន  មិនឲ្យគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំការបោះឆ្នោតថ្នាក់ជាតិ ខាងមុខ ប្រសិនបើក្នុងករណីរំលាយបក្សសង្រ្គោះជាតិ  ពីព្រោះការបោះឆ្នោត នឹងគ្មានន័យ ហើយមិនចំណេញដល់ប្រទេសជាតិដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor