Sponsor
រិទ្ធី

ក្តាមប្រៃជាទូកមួយដែលល្បីឈ្មោះក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពុងឆ្នាំងដោយសារតែទូកនេះតែងតែទទួលបានជ័យលាភីលេខ១ ជារៀងរាល់ឆ្នាំនៃការព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែនៅរាជធានីភ្នំពេញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺការដាក់ឈ្មោះទូកយ៉ាងសាមញ្ញខុសប្លែកពីទូកដទៃ ប៉ុន្តែគួរឱ្យទាក់ទាញការចាប់អារម្មណ៍ពីបងប្អូនទូទាំងប្រទេស។

យោងតាមគណៈកម្មាការទូកបានឱ្យដឹងថា គណៈកម្មាការបានជួលសាឡាងសម្រាប់ដឹកទូកក៏ដូចជាការស្នាក់នៅបណ្តោះអាសន្ននៅក្រុងភ្នំពេញ ចំណាយអស់ទឹកប្រាក់ប្រមាណជា១លាន ៦សែនរៀល។

នៅឆ្នាំនេះ កីឡាករទូកង”ក្តាមប្រៃ” បានពាក់អាវពោង​ការពារសុវត្ថិភាពទាំងការសាកល្បងទូក និងការប្រកួតផ្លូវការ នេះគឺជាគំរូដ៏ល្អសម្រាប់កីឡាករទូកងដទៃទៀត ដើម្បីជៀសវាងការបាត់បង់អាយុជីវិតកីឡាករក្នុងករណីគ្រោះថ្នាក់លិចទូក។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor