Sponsor
រិទ្ធី

នៅថ្ងៃនេះ តាមបណ្តាសង្គម ក៏ដូចជាសារព័ត៌មានដែលស្និទ្ធិនឹងរដ្ឋាភិបាលបានចែកចាយឈ្មោះសមាជិកគណៈកម្មាធិការនាយកនិងមន្ត្រីជាន់ខ្ពស់១១៧រូប ដែលតំណាងក្រសួងមហាផ្ទៃដាក់ភស្តុតាងចំនួន៣ជូនតុលាការកំពូល មុនពេលសវនាការរំលាយគណបក្សសង្គ្រោះជាតិធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ។

ក្នុងករណីដែលគណបក្សប្រឆាំងត្រូវរំលាយដោយសាលក្រមតុលាការកំពូល នោះមន្ត្រីជាន់ខ្ពស់ទាំង១៧០រូប ក្នុងបញ្ជីនោះនឹងត្រូវហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។  មន្ត្រីតំណាងក្រសួងមហាផ្ទៃសង្ឃឹមថាគណបក្សសង្គ្រោះជាតិនឹងរំលាយ

កាលពីថ្ងៃអាទិត្យ ក្នុងសិក្ខាសាលាស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង បានលើកឡើងថា៖ បើធ្វើល្មមៗអត់អីទេ គេម្នាក់ៗអត់ធ្មត់ ចាំមើលក្រែងគ្រាន់បើជាងមុន ហើយ ហ៊ុន សែន ពូកែណាស់ ពូកែបោកគេថា ខ្ញុំនឹងធ្វើឲ្យគ្រាន់បើជាងមុន កាន់តែល្អជាងមុន។ លោកបានជំរុញឲ្យរំលាយគណបក្សប្រឆាំងឲ្យបានឆាប់ ដោយថាសម្ពាធទាំងអស់នឹងធ្លាក់ទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor