Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ សព្វថ្ងៃកំពុងតែមានឈ្មោះបោះសម្លេងខ្លាំងក្នុងវិស័យសិល្បះ ព្រោះតែលោកមាន អតចរិត ល្អ ហើយ បទចម្រៀងនីមួយៗ របស់លោកតែងតែទទួលបានការគាំទ្រជាហូហែរពីសំណាក់មហាជន។ មិនត្រឹមតែប៉ុន្នោះ តារាចម្រៀងរូបនេះ សព្វថ្ងៃ ក៏បានចូលរួមសម្ថែងក្នុង រឿង «សិសិររដូវក្នុងបេះដូង» ជាមួយនិងតារារួមផលិតកម្មជាច្រើនរូបទៀតដូចជា លោក Zono និងកញ្ញា សុគន្ធ និសា ……។ល។

ដោយឡែក ថ្មីៗនេះ ប្រិយមិត្តហាក់មានការសង្ស័យថា តារាចម្រៀង ឆន សុវណ្ណរាជ កំពុងតែមានវិបត្តិអ្វីម្យ៉ាងលាក់នៅក្នុងចិត្តមិនអាចដោះស្រាយបាន រហូតធ្វើឲ្យលោកសម្រេចចិត្តបង្ហោះសារមួយដ៏ក្រៀមក្រំ នៅលើ គណនីហ្វេសបុក របស់ខ្លួន ដើម្បីបន្ថយអារម្មណ៍តានតឹង យ៉ាងដូច្នេះថា:

មនុស្សក្នុងប្រទេសមានជាង១៤លាននាក់ ម៉េចក៏ខ្ញុំរកមិនបានសូម្បីតែម្នាក់ មកជំនួសម្នាក់ហ្នឹងចឹង អ្នកដឹងអត់? ព្រោះតែអ្នកម្នាក់គត់ ទើបធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ចង់នៅម្នាក់ឯង។

ព្រោះតែសារមួយឃ្លានេះ បានធ្វើអ្នកគាំទ្រ និងមហាជន ជាច្រើន មានចិត្តអាណិតដល់រូបលោក ហើយក៏ចង់ដឹងដែលថា តើមនុស្សម្នាក់នោះជាអ្នកណា ដែលធ្វើឲ្យកំពូលតារារូបនេះស្រងូតស្រងាត់ ដល់ម្លឹង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor